បិទខ្ទប់ការធ្វើដំណើរចេញ-ចូល ជាបណ្តោះអាសន្នលើទីតាំងមួយចំនួនក្នុងសង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ លោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីសម្រេច ស្តីពីបិទខ្ទប់ការធ្វើដំណើរចេញ-ចូល ជាបណ្តោះអាសន្នលើទីតាំងមួយចំនួនក្នុងសង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានរយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រដែលត្រូវបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងរីករាលដាលទៅតំបន់ផ្សេងទៀត។

1

ទីតាំងដែលត្រូវធ្វើការបិទខ្ទប់មានដូចខាងក្រោម៖

១-ប៉ែកខាងជើងផ្លូវជាតិលេខ៥ ចាប់ពីផ្សារអគ្គៈ ប៉ែកខាងលិច រហូតដល់អូរព្រំដែនកម្ពុជា-ថៃ

២-ប៉ែកខាងលិចផ្លូវផ្សារប៉ោយប៉ែតថ្មី(ផ្សារអគ្គៈ) រហូតដល់ព្រំប្រទល់រវាងភូមិសាមគ្គីមានជ័យ និងភូមិព្រៃព្រិច សង្កាត់-ក្រុងប៉ោយប៉ែត

៣-ចាប់ពីព្រំប្រទល់ភូមិសាមគ្គីមានជ័យ និងភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត រហូតដល់ព្រំដែនកម្ពុជា-ថៃ

ដើម្បីជា្របកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេចនេះ ដូចខាងក្រោម៖

2

3

4