អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចេញលិខិតបិទផ្សារមួយជាបណ្តោះអាសន្ន ទាំងយប់

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្ន ផ្សារអង្គ ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានរយៈពេល ១៤ថ្ងៃ ដែលគិតពីម៉ោងសូន្យ ថ្ងៃទី២៤ មេសា រហូតដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលដោយវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលក្នុងទីតាំងផ្សារខាងលើ៕

ដើម្បីជា្របកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹងនេះ ដូចខាងក្រោម៖

2