ក្ដៅៗ ឃាត់ខ្លួនបុរសម្នាក់ដែលប្រមាទមេីលងាយ​ដល់នគរបាល និងគ្រូពេទ្យ(មានវីដេអូ)

ភ្នំពេញ៖  ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបកស្រាយតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយលើកឡើងដូចខាងក្រោម៖

1

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ មានកិត្តិយសជម្រាបជូនបងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា​ បុរសម្នាក់ឈ្មោះ​ សន​ សុទ្ធី​ ដែលបានផុសព័ត៌មានមានលក្ខណ:ប្រមាទមេីលងាយ​ និងធ្វេីឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំង​ និងគ្រូពេទ្យ​ ត្រូវបានចូលខ្លួនមកទទួលកំហុស​ ដោយត្រូវបានធ្វេីកិច្ចសន្យា​ ណែនាំអប់រំ​ និងថតជាវីដេអូសុំទោសជាសាធារណ:ផងដែរ ស្របពេលដែលប្រជាពលរដ្ឋជាទូទៅចូលរួមគាំទ្រ​ និងមានការអាណិតអាសូរដល់ការលះបង់​ និងខិតខំប្រឹងប្រែងទាំងយប់ថ្ងៃរបស់សមត្ថកិច្ច​ និងគ្រូពេទ្យ​ ដេីម្បីជួយសង្គ្រោះ​ និងការពារប្រជាពលរដ្ឋក្នុងកាល:ទេស:ប្រទេសជាតិកំពុងជួបបញ្ហាឆ្លងរាលដាលវីរុសកូវីដ១៩​។

2

បន្ទាប់ពីបានឃេីញការផុសនៅលេីគណនីហ្វេសបុកមួយឈ្មោះថា​ Black Episode ភ្លាម​ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង​ ១៣:៤០នាទីរសៀល​ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាផែនការងារសន្តិសុខ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការកោះហៅបុគ្គលរូបនេះឲ្យចូលខ្លួនមកបំភ្លឺ ករណីបង្ហោះខ្លឹមសារមិនពិត ដែលបានចរិកប្រមាទមេីលងាយ​ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ​ របស់មន្រ្តីរាជការសាធារណ: ។

3

បុគ្គលរូបនេះឈ្មោះ សន សុទ្ធី ភេទប្រុស កើតថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៩២​ មុខរបរ YouTuber​ ដែលស្នាក់នៅផ្ទះលេខ៣០ ផ្លូវលេខ១៨១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ ។ក្រោយពីបានធ្វើការណែនាំអប់រំ​ ធ្វេីកិច្ចសន្យារួច​ ព្រមទាំងថតវីដេអូសុំទោសជាសាធារណ:​ និងបានទទួលស្គាល់កំហុសរបស់ខ្លួនរួចរាល់ ទើបនៅវេលាម៉ោង​ ០៧:៣០នាទីយប់ សមត្ថកិច្ចជំនាញ ក៏បានអនុញ្ញាតអោយបុគ្គលរូបនោះត្រឡប់ទៅផ្ទះវិញ​ ៕

សូមទស្សនាវីដេអូសូមទោសដូចខាងក្រោម៖