យ៉ាងម៉េចយ៉ាងម៉ា! សមត្ថកិច្ចដេញចាប់បានចោរឆក់ ប៉ះចំចោរមានកម្តៅខ្លួន ៣៧.៧០អង្សា

ភ្នំពេញ៖ កាលពីព្រឹកមិញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ច បានដេញចាប់បានចោរឆក់ម្នាក់ឈ្មោះ ទូច ធី ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅម្តុំគល់ស្ពានស្ទឹងមានជ័យ ក្នុងភូមិទី៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ហើយជនសង្ស័យរូបនេះ បានប្រាប់ទៅសមត្ថកិច្ចថា រូបគេមិនស្រួលខ្លួន៤ថ្ងៃមកហើយ វាស់កម្តៅមើលម៉ែអាថ្លែន ឡើងទៅដល់ ៣៧.៧០អង្សា ឯណោះ។

1

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបាន គឺនៅចំណុចផ្លូវលេខ១៩២Z សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ឆក់ទូរស័ព្ទដៃពីនារីរងគ្រោះឈ្មោះ វ៉ន សុខណា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់បាយ មានលំនៅតាមផ្លូវលេខ២០២ ក្បែរកន្លែងកើតហេតុ៕ ប្រភពពីៈ ហ្វេសប៊ុក

2

3

4