ផ្សារចំនួន ៣ នៅខណ្ឌឫស្សីកែវ ត្រូវបានអាជ្ញាធរផ្អាកជាបណ្តោះអាសន្នទៀតហើយ

នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកដំណើរការបណ្តោះអាសន្នមូលដ្ឋានផ្សារចំនួន ៣ទីតាំង រួមមាន៖

១-ផ្សារទួលសង្កែ ក្នុងសង្កាត់ទួលសង្កែទី១,

២-ផ្សារឆេកូ(ផ្សារគីឡូម៉ែត្រលេខ៦) ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ និង

៣-ផ្សារច្រាំងចំរេះ ក្នុងសង្កាត់ច្រាំងចំរេះទី២។ ផ្សារទាំង៣នេះ ត្រូវបិទបណ្តោះអាសន្ន សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែមេសា រហូតដល់ថ្ងៃទី៧ ខែឧសភាព ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋ ដែលចេញ-ចូលផ្សារទាំង៣ខាងលើ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹងនេះ ដូចខាងក្រោម៖

2

 

 

3

 

 

4