ក្រុមហ៊ុនវីរៈប៊ុនថាំទៀតហើយ! ភ្ញៀវប្រើសេវាលឿនរហ័ស តែអីវ៉ាន់ ៤ថ្ងៃទើបមកដល់ ហើយបាត់អីវ៉ាន់ទៀត

នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ យោងតាមគណនីហ្វេសប៊ុករបស់ Chantha Kann បានបង្ហោះរៀបរាប់ពីក្រុមហ៊ុនវីរៈប៊ុនថាំអ៊ិចប្រេស មិនទទួលខុសត្រូវលើការបាត់ឥវ៉ាន់របស់គាត់ថា ៖ «ខ្ញុំផុសហ្វេសប៊ុកទើបក្រុមហ៊ុនតេមកខ្ញុំ អោយខ្ញុំលុបផុសចាំសម្រួលអោយ ចាំទូទាត់សងវិញ ខ្ញុំក៏លុប ចុងក្រោយមើលឥវ៉ាន់ដឹកមកអោយ មើលសភាពមាន់ហើយថាមាន់អត់ខូចទេនៅល្អ ៣យប់បួនថ្ងៃ សួរថាមាន់ សាច់គោ ពងទាកូន នៅល្អដែរ?។

1

2

3

ហើយឥវ៉ាន់ដឹកអោយអត់គ្រប់ចំនួនបាត់អង្ករ ស្វាយ សាច់គោ មាន់16ក្បាល ឃើញតែ8ក្បាល ហើយបង្ខំអោយយក សួរថាទទួលយកបានដែរបងប្អូន? ខ្ញុំអោយដឹកយកទៅវិញ ជួយស៊ែរផងបងប្អូន ហ្នឹងសេវារហ័ស 1ថ្ងៃដល់ 60.000៛ ក្រុមហ៊ុនវីរះប៊ុនថាំ អ៊ិចប្រេស ចុងក្រោយ ៤ថ្ងៃទើបដឹកមក ហើយបាត់ឥវ៉ាន់ខូច ហើយអត់គ្រប់ចំនួន។ ជួយស៊ែរម្នាក់មួយផងបងប្អូន?។

6

7

5

4

មួយសន្ទុះក្រោយទៀត គណនីហ្វេសប៊ុកដដែលបានបង្ហោះបន្ថែមទៀតថា «ឥវ៉ាន់ដែរទទួលបានតែអង្ករប៉ុនហ្នឹងទេ ខ្ញុំសុំអោយក្រុមហ៊ុនសង ថ្លៃឥវ៉ាន់ខូនខាតមកខ្ញុំវិញមក ព្រោះខ្ញុំគ្មានលុយណាអោយថ្លៃឥវ៉ាន់គេទេ ព្រោះទិញអស់លុយហើយអត់បានឥវ៉ាន់ សម័យកូវីដចឹង ម្ហូបក៏អត់ លុយក៏អស់»៕

8

9

ប្រភពពីៈ ហ្វេសប៊ុក