ផ្នែកមួយនៃភូមិអូរស្ពាន ក្នុងក្រុងសែនមនោរម្យ ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគីរី បិទខ្ទប់ជាបណ្តោះអាសន្ន

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរី បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្នមួយផ្នែកនៃភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលមានប្រជាពលរដ្ឋមានវិជ្ជមានជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដោយគិតចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងឡើងវិញ។

ការបិទខ្ទប់នេះដែរ ចាប់ពីចំណុចផ្លូបេតុងអាមេ(3MK25) ផ្នែកខាងលើមន្ទីរពេទ្យខេត្ត ចូលទៅក្នុងផ្ទះសំណាក់សារិកា រហូតដល់ផ្លូវចេញនៅទល់មុខម៉ូតែលរស្មីពេជ្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៧៦ ទៅកាន់ផ្លូវបេតុង(3MK25)ខាងក្នុង៕

2

3