សូមសរសើរ! បុរសម្នាក់ទទួលបានពាក្យ ‘Super Hero’ ដោយធ្វើទង្វើមួយនេះ

ឥណ្ឌា៖ បុរសម្នាក់បានលោតចុះទៅជួយក្មេងប្រុសម្នាក់ដែលធ្លាក់ចូលក្នុងផ្លូវរត់ភ្លើងហៀបនឹងរថភ្លើងបើកមកដល់ខុសគ្នាតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ បុរសដែលធ្វើការនៅស្ថានីយ៍រថភ្លើងនៃទីក្រុងប៊ុមប៉ៃ ប្រទេសឥណ្ឌាត្រូវបានគេសរសើរពេញបណ្ដាញសង្គមក្រោយពីបានជួយសង្គ្រោះក្មេងប្រុសអាយុ ៦ឆ្នាំ កាលពីថ្ងៃទី១៧ ខែមេសានេះ។

1

ម្ដាយក្មេងប្រុសនោះបានស្រែកយំហៅឲ្យគេជួយព្រោះរថភ្លើងបើកជិតមកដល់កន្លែងដែលកូនរបស់គាត់ធ្លាក់ចុះ ឃើញដូចនោះបុរសដែលធ្វើការនៅស្ថានីយ៍រថភ្លើងឈ្មោះ Mayur Shelke បានរត់សំដៅទៅជួយសង្គ្រោះក្មេងនោះដោយបានលើកក្មេងនោះចេញពីផ្លូវរថភ្លើង ទើបគាត់លោតឡើងតាមក្រោយ។ មិនមានមនុស្សជាច្រើនដែលមានភាពក្លាហានដែលហ៊ានជួយសង្គ្រោះក្នុងស្ថានភាពដ៏គ្រោះថ្នាក់បែបនេះទេ។

2

លោក Shelke បានប្រាប់កាសែត Mid-Day ថា "ខ្ញុំបានឃើញក្មេងដួល ហើយរថភ្លើងបានបើកឆ្ពោះទៅជិតក្មេងនោះ។ គ្មានឱកាសដែលគាត់អាចរស់បានទេប្រសិនបើខ្ញុំមិនបានធ្វើអន្តរាគមន៍ "។ ខណៈពេលដែលគាត់ខ្លាចរថភ្លើងដែលកំពុងមកដល់លោក Shelke បាននិយាយថាមិនមានពេលវេលាច្រើនដើម្បីគិតអ្វីទាំងអស់ហើយគាត់បានប្តេជ្ញាថានឹងជួយសង្គ្រោះក្មេងប្រុសនេះ។

4

សកម្មភាពវីរភាពរបស់គាត់ត្រូវបានសរសើរដោយអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនរួមមានរដ្ឋមន្រ្តីផ្លូវដែកឥណ្ឌាលោក Piyush Goyalផងដែរ។ លោកទទួលបានការកោតសរសេរនៅលើបណ្តាញសង្គមថា“ ពិតជាមានមោទនភាពណាស់ចំពោះ Mayur Shelke អ្នកធ្វើការនៅស្ថានីយ៍រថភ្លើង Vangani ក្នុងទីក្រុង Mumbai ដែលបានធ្វើសកម្មភាពដ៏ក្លាហានបំផុតក្នុងការប្រថុយជីវិតរបស់គាត់ ទៅជួយសង្គ្រោះអាយុជីវិតកុមារ” ។

3

ក្រសួងផ្លូវដែកឥណ្ឌាបានបន្ថែមទៀតថាក្រៅពីការកោតសរសើរនេះ Shelke នឹងទទួលបានប្រាក់លើកទឹកចិត្ដចំនួន ៥ ម៉ឺនរូពីឥណ្ឌា (៨៨០.៥៨ ដុល្លារ) សម្រាប់ទង្វើល្អរបស់គាត់។

សូមទស្សនាវីដេអូខាងក្រោម៖