លោកអ្នកដឹងទេ! មកទល់នឹងពេលនេះ ខេត្តរតនគីរី ជាខេត្តដែលមិនទាន់មានអ្នកកើតជំងឺកូវីដ-១៩

ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ អភិបាល នៃគណៈអភិបាលខេត្តរតនគិរី លោក ថង សាវុន បានចុះពិនិត្យការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងខេត្តរតនគិរី និងពិនិត្យការអនុវត្តការងារហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត នៅចំណុចព្រំប្រទល់ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។

1

2

គិតត្រឹមថ្ងៃនេះ មានមន្ត្រីរាជការ កងកម្លាំង អាជីវករ សេវាករ ប្រមាណជិត ១ម៉ឺននាក់ហើយ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងSinovac និងSinopharm។

3

4

ដោយឡែកចាប់តាំងពីផ្ទុះករណីកូវីដ-១៩មក មន្ត្រីជំនាញបានយកសំណាកមនុស្សប្រមាណជាង ២.០០០នាក់ ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ រហូតមកទល់ពេលនេះខេត្តរតនគិរី មិនទាន់មានវិជ្ជមានមេរោគកូវីដ-១៩នោះទេ។

5

6

ប្រភពពី: អភិបាលខេត្តរតនគិរី