ផ្សារច្បារអំពៅ និងផ្សារបន្លែ ត្រូវអាជ្ញាធរខណ្ឌច្បារអំពៅ ផ្អាកជាបណ្តោះអាសន្ន

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារច្បារអំពៅ និងផ្សារបន្លែ ស្ថិតក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

ដោយគិតចាប់ពីម៉ោងសូន្យ នៅថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋ ដែលចេញ-ចូលតំបន់ផ្សារខាងលើ៕

ដើម្បីជា្របកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹងនេះ ដូចខាងក្រោម៖

2