ស្រីៗប្រយ័ត្ន! បានជិះហើយថតបង្អួតមានអីប្ដីត្រូវទទួលពិន័យ

ថៃ៖ ដោយសារបច្ចេកវិទ្យាកាន់តែទំនើប មនុស្សមួយចំនួនចូលចិត្តថតបង្អួតក្នុងផុសក្នុងបណ្ដាញសង្គមនានា យ៉ាងណាមិញប្រពន្ធរបស់ប៉ូលីសម្នាក់នេះវិញក៏មិនខុសពីគេប៉ុន្មានដែរ ព្រោះប្ដីបាននាំជិះឧទ្ធម្ភាគចក្ររបស់ប៉ូលីស(Royal Thai Police) រួចខ្លួនបានថតបង្ហោះចូលបណ្ដាញសង្គមTik Tok។ ប្ដីរបស់នារីម្នាក់នេះ ឈ្មោះAkkarapol ជាប៉ូលីសនៅខេត្ត Udon Thani ប្រទេសថៃ។

1

វីដេអូដែលបង្ហោះក្នុងបណ្ដាញសង្គមTik Tokនេះមានការចាប់អារម្មណ៍ច្រើន និងមានការចែករំលែកតៗគ្នាធ្វើឲ្យរឿងនេះលឺដល់មេប៉ូលីសខេត្ដ Udon Thani ដែលជាមេរបស់ប្ដីនារីដែលបង្ហោះវីដេអូនេះ។ មេរបស់Akkarapol  បានបញ្ជាឲ្យលុបវីដេអូនេះចេញពីTik Tok តែទោះជាយ៉ាងណាវាត្រូវបានគេចែកចាញពេញបណ្ដេញសង្គមរួចទៅហើយ និងបានបញ្ជាឲ្យបើកការស៊ើបអង្កេតទៅលើAkkarapol បន្ថែមទៀត។

2

នេះដូចពាក្យខ្មែរយើងពោលថា "សំណាបយោងដី ស្រីយោងប្រុស" តែបើសំណាបមិនល្អទោះដីល្អយ៉ាងណាក៏មិនដុះដែរ។

Thaichopper