ទុ.ក្ខជាន់ទុ.ក្ខ! ឥណ្ឌា អ្នកជំងឺកូវីដ១៩ ចំនួន១៣នាក់បានស្លា.ប់ក្នុងអគ្គីភ័យនៅមន្ទីរពេទ្យមួយ

ឥណ្ឌា៖ អ្នកជំងឺ Covid-19 ចំនួន ១៣ នាក់ត្រូវរាយការណ៍ថាបានស្លាប់ដោយសារអគ្គិភ័យនៅមន្ទីរពេទ្យថ្ងៃនេះ សោកនាដកម្មចុងក្រោយនេះ ដែលបានវាយប្រហារទៅលើប្រព័ន្ធសុខាភិបាលរបស់ប្រទេសឥណ្ឌាអំឡុងពេលស្ថិតនៅក្រោមរលកនៃការរីករាលដាលដ៏សាហាវនៃជំងឺកូវីដ១៩។

INDIA HEALTH VIRUS ACCIDENT FIRE

មន្ត្រីក្នុងតំបន់បានប្រាប់ AFP ថាអគ្គិភ័យនេះបានឆាបឆេះនៅក្នុងមន្ទីរពេទ្យមួយនៅជាយក្រុង Mumbai នៅម៉ោងប្រហែល ៣ ទៀបភ្លឺ  មូលហេតុនៃការឆេះនេះកំពុងត្រូវបានស៊ើបអង្កេត។

មន្រ្តីនាយកដ្ឋានពន្លត់អគ្គិភ័យលោក Morrison Khavari បាននិយាយថា“ មានអ្នកជំងឺចំនួន ១៧នាក់នៅខាងក្នុង នៅពេលដែលអគ្គិភ័យកំពុងឆាបឆេះ នៅមន្ទីរពេទ្យVijay Vallabhដែលក្នុងនោះ ១៣នាក់បានស្លាប់ និង ៤ នាក់ត្រូវបានប្តូរទៅកន្លែងផ្សេងទៀត” ។

2

ប្រទេសឥណ្ឌាបច្ចុប្បន្នកំពុងរងការវាយប្រហារដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ មកដល់ពេលនេះប្រទេសឥណ្ឌាមានអ្នកឆ្លងជំងឺកូវីដ១៩មានចំនួន ១៥.៩លាននាក់ អ្នកជាសះស្បើយចំនួន ១៣.៥លាននាក់ និងស្លាប់ចំនួន ១៨៤.៦៥៧នាក់។

3