ប្រកាសថ្មីៗ ថ្ងៃនេះក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៦៥៥នាក់ និង ២២៤នាក់ ជាសះស្បើយ

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៥៥នាក់ថែមទៀត ដែលភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន ២២៤នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕

1

សូមបញ្ជាក់ៈ រកឃើញអ្នកឆ្លងថ្មី ៦៥៥នាក់ទៀត និងជាសះស្បើយ ២២៤នាក់ៈ

- ករណីឆ្លងសហគមន៍ ៦៥៤ នាក់

- អ្នកដំណើរពីបរទេស ០១ នាក់

ក្នុងនោះមាន៖ ភ្នំពេញ (៥២២) ព្រះសីហនុ (១១៣) កណ្ដាល (៥) តាកែវ (៥) កំពង់ចាម (៣) កែប (៣) មណ្ឌលគិរី (១) ត្បូងឃ្មុំ (១) កំពង់ស្ពឺ (១)

គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ 🇰🇭

- អ្នកឆ្លងសរុប= ៨៨៤៨ នាក់

- អ្នកជាសះស្បើយ= ៣១៤៨ នាក់

- អ្នកកំពុងព្យាបាល= ៥៦៣៣ នាក់

- អ្នកស្លាប់= ៦១ នាក់

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសនេះ ដូចខាងក្រោម៖

1

2

3

4

5

6