ក្រុងប៉ោយប៉ែត សម្រេចបិទ ០៦ទីតាំងភ្លាមៗ បន្ទាប់ពីរកឃើញជនជាតិឥណ្ឌូនេស៊ីម្នាក់ កើតជំងឺកូវីដ-១៩

កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល បានឲ្យដឹងថា៖ បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមគ្រូពេទ្យជំនាញ ដែលបានយកសំណាកបុរសជនជាតិឥណ្ឌូនេស៊ីទៅពិនិត្យ ជាលទ្ធផលរកឃើញវិជ្ជមាន ជំងឺកូវីដ-១៩នោះភ្លាម កម្លាំងសមត្ថកិច្ច បានចុះបិទទីតាំងទាំង៣ខាងលើនេះភ្លាមៗទាំងយប់តែម្តង ដោយមិនអនុញ្ញាតឲ្យមានការចេញចូលឡើយ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធទាំងអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នកជម្ងឺខាងលើ ដើម្បីយកសំណាក់ទៅពិនិត្យ ការពារនិងទប់ស្កាត់ការរីករាលដាល ក្នុងសហគមទ្រង់ទ្រាយធំ។

1

2

អភិបាលរងខេត្តបន្ទាយមានជ័យលោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់បន្ថែមថា៖ ជនជាតិឥណ្ឌូនេស៊ីដែលរកឃើញវិជ្ជមានកូវីដ-១៩នោះកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមង្គលបុរី ក្រោយពីសាកសួរ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធ។ កម្លាំងសមត្ថកិច្ចបានចុះហ៊ុមពទ្ធ័ផ្ទះលេខ១៣៤B ក្នុងបុរីដួងច័ន្ធ ដោយសារ ប្រពន្ធជនជាតិឥណ្ឌូនេស៊ីរូបនេះកំពុងស្នាក់នៅ រួចបន្តបិទ បុរីនេះទាំងស្រុង ព្រមទាំងអាគារស្នាក់នៅ២ទីតាំង។ ដោយឡែកនៅព្រឹកថ្ងៃទី២៣ ខែមេសា នេះ អាជ្ញាធរបានសម្រេចបិទ៣ទីតាំងបន្ថែមទៀត ដែលមានការពាក់ព័ទ្ធ ដោយសរុបទាំងអស់៦ទីតាំង។

3

4

សូមបញ្ជាក់ដែរថា បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ដែលបានស្នាក់នៅក្នុងបុរីដួងច័ន្ទ ផ្ទះលេខ១៣៤B ស្ថិតនៅ ភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងសមត្ថកិច្ច ក្រុងប៉ោយប៉ែតដឹកនាំដោយអភិបាលរងខេត្តបន្ទាយមានជ័យ បានចុះទៅដល់ទីតាំងខាងលើទាំងយប់ និងសម្រេចបិទខ្ទប់មិនអនុញ្ញាតឲ្យចេញចូលចំនួន៣ទីតាំងភ្លាមៗ ដោយទីតាំទី១ នៅក្នុងបុរីដួងច័ន្ទ ដែលជាប្រពន្ធ របស់ជនជាតិឥណ្ឌូនេស៊ី ដែលមានវិជ្ជមានជំងឺកូវីដ-១៩ កំពុងស្នាក់នៅ និងពីរទីតាំងផ្សេងទៀត គឺអាគារស្នាក់នៅស្ថិតនៅក្នុង ភូមិ.សង្កាត់ក្រុងប៉ោយប៉ែត ខាងលើមាន ការសង្ស័យពាក់ព័ន្ធ៕

5

6

7