អាជ្ញាធររកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន ០៣នាក់ បន្ថែមទៀត នៅខេត្តកំពង់ចាម

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៣នាក់៖

បុរសជនជាតិខ្មែរ អាយុ ២៥ឆ្នាំ រស់នៅភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ, ក្រុមគ្រួសារអ្នកជំងឺកូវីដ-១៩ ឈ្មោះ ហួរ ហ៊ា ចំនួន០២នាក់ រស់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ។ ហើយបានបញ្ជូនអ្នកទាំង៣នាក់នេះ ពីមណ្ឌលធ្វើចត្តាឡីស័ក មកសម្រាកព្យាបាលនៅមន្ទីរខេត្តកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនឹងករណីនេះបន្ថែមទៀត៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសនេះ ដូចខាងក្រោម៖

1

2

3