អាជ្ញាធរ រកឃើញអ្នកកើតជំងឺកូវីដ-១៩ លើកដំបូង នៅខេត្តមណ្ឌលគីរី

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តមណ្ឌលគីរី បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ លើកដំបូង ទៅលើឈ្មោះ គិន សម្ផ័ស ភេទស្រី អាយុ ៥១ឆ្នាំ រស់នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។

ក្នុងលិខិតនោះដែរ ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ត្រូវធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន មិនត្រូវពាក់ព័ន្ធ ប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសនេះ ដូចខាងក្រោម៖

1

2