ខ្ញុំគ្មានចេតនា និងចង់បំផ្លាញកេរិ៍តឈ្មោះ ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស តែនេះវាហួសហេតុពេក

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ យោងតាមប្រព័ន្ធសង្គមហ្វេសប៊ុកមួយឈ្មោះ Sonisa Chan បានបង្ហោះរៀបរាប់ថាៈ «សូមបញ្ចេញ និងសូមយោបល់អ្នកដែលបានឃើញផុសនេះផង ខ្ញុំគ្មានចេតនានិងចង់បំផ្លាញកេរិ៍តឈ្មោះរបស់អ្នកណាឡើយ តែអ្វីដែលវាកើតឡើងវាហួសហេតុពេក... ក្នុងស្ថានភាពបែបនេះ និងត្រូវណាស់ដែលគួរតែយោគយល់គ្នា ពឹងពាក់ជួយគ្នាទៅវិញទៅមក។

ហើយអ្នកឯងធ្វើការខាងនឹងគួរតែយល់ហើយ ដឹងពីរបៀបនៃការទទួលភ្ញៀវ គួរប្រើពាក្យសំដីបែបណា ដើម្បីអោយភ្ញៀវយល់ និងស្តាប់ហេតុផល....ទេនេះប្រើភាសាចេញមកគឺ ឈ្លើយតែម្តង។ ថ្ងៃទី២២ ខែមេសា ខ្ញុំនិងម្តាយបានទិញបន្លែ គ្រឿងសមុទ្រ ផ្លែឈើស្រស់ សរុបចំនួន ៧កេស ហើយក៏បានខលទៅសួរខាងក្រុមហ៊ុនដឹកជញ្ចូន Virak Buntham Express Tour & Travel វីរះប៊ុនថាំខេត្តកោះកុង។

1

ខ្ញុំ: អូនបងចង់ផ្ញើឥវ៉ាន់ទៅភ្នំពេញ តែបងចង់បញ្ចាក់អូនថា ឥវ៉ាន់បងជារបស់ស្រស់ ចឹងត្រូវការដឹកអោយភ្នំពេញឆាប់ៗ តិចកុំអោយឥវ៉ាន់ខូចខាត រឺក៏ស្អុយ ហើយសូមដឹកអោយដល់ផ្ទះផង ព្រោះពួកគាត់ចេញពីផ្ទះទៅយកមិនបានទេ តើអូនទទួលបានទេ?

ភ្នាក់ងារ: បាទបង បានតើ!! ខាងក្រុមហ៊ុនយើងមានសេវ៉ាកម្មទាន់ចិត្ត គឺឡានចេញពីកោះកុងម៉ោង ៩ព្រឹកដល់ភ្នំពេញម៉ោង ៤ល្ងាច... តែតំលៃដឹកជញ្ចូនត្រូវគុណនឹង២ នៃតំលៃ ២កេស

សូមបញ្ជាក់ៈ សេវ៉ាកម្ម ទាន់ចិត្ត អេចប្រេស

ខ្ញុំ: អូខេអូន បាន អោយតែឥវ៉ាន់បងដល់ដៃអ្នកទទួល... ចឹងបងយកឥវ៉ាន់ទៅផ្ញើ

ភ្នាក់ងារ : រាប់កេសឥវ៉ាន់ត្រូវផ្ញើ ៧ កេស x ១០០០០៛ = ៧០០០០៛ តែ ១កេស ត្រូវគុណនឹង២ដង ចឹងសរុបអស់ ១៤០០០០៛

ខ្ញុំ: ចាអូន ១៤០០០០៛

ភ្នាក់ងារ: តែបងត្រូវថែម ៣០០០០៛ ទៀតព្រោះដឹកដល់ផ្ទះ!!!

ខ្ញុំ: ចឹងក៏បានអូន បងថែមអោយ ៣០០០០៛ ទៀត

3

2

លុះដល់យប់ម៉ោង ៨យប់ ខាងអ្នកទទួលតេមកខ្ញុំថាមិនទាន់បានទទួលឥវ៉ាន់ទេ ខ្ញុំក៏គិតក្នុងចិត្តថា ប្រហែលជាយឺតហើយលើកនេះ ព្រោះក្នុងស្ថានភាពដែលគេប្រកាសបិទខ្ចប់ទីក្រុង និងខេត្ត(Lockdown) ចឹងតិចទៀតប្រហែលដល់ហើយ...ខ្ញុំក៏ព្យាយាមតេទៅលេខក្រុមហ៊ុន

ខ្ញុំ: អូនអើយ....ឥវ៉ាន់បងដែលផ្ញើពីកោះកុងទៅភ្នំពេញ គឺគេមិនទាន់បានទទួលទេ បងខ្លាចឥវ៉ាន់បងស្អុយអស់ណាអូន ក្រែងអូនឯងប្រាប់ថាសេវ៉ាកម្មដឹកជញ្ចូនទាន់ចិត្ត គឺឆាប់ដល់!!!

ភ្នាក់ងារ: បងអើយ ស្ទះឡាន និងគេបិទផ្លូវ ហើយមួយទៀតមិនមែនមានឥវ៉ាន់បងឯងតែម្នាក់ទេណា...គឺគេមិនបានឥវ៉ាន់គ្រប់គ្នា

ខ្ញុំ... ចុម!! ម៉េចក៏អូនឯងនិយាយចឹង ខ្ញុំប្រើសេវ៉ាកម្មដឹកជញ្ជូនទាន់ចិត្ត ហើយបង់លុយថែមតាមនឹងតើ ដើម្បីអោយឥវ៉ាន់ឆាប់ដល់មិនស្អុយ

ភ្នាក់ងារ: បើឥវ៉ាន់បាត់ ចាំខ្ញុំសងលុយ កុំខ្លាច ហើយឥវ៉ាន់ក៏មិនមែនមានតែរបស់យាយឯងតែម្នាក់ទេ (គឺភាសាដែលវានិយាយទៅកាន់ម្តាយរបស់ខ្ញុំ) តើគួរសមដែរទេ។ រហូតមកដល់ថ្ងៃនេះ ថ្ងៃទី២២ បានទទួលឥវ៉ាន់តែ ២កេសប៉ុណ្ណោះ ហើយក្តាមងាប់ចង់សឹងទាំងអស់ ហើយចុះបន្លែ គ្រឿងសមុទ្រ និងផ្លែឈើស្រស់ដែលមិនទាន់បានដឹក វាមិនស្អុយអស់ហើយ!!!

ខ្ញុំសូមផ្តាំផ្ញើដល់ប្រធាន ក្រុមហ៊ុនដឹកជញ្ជូន វីរៈប៊ុនថាំ ព្រមទាំងអ្នកចាត់ការសាខាខេត្តផង ជួយសម្រួល និងពន្យល់ដល់ភ្នាក់ងារផង។ គេផ្ញើឥវ៉ាន់ គឺចង់អោយដល់គោលដៅ ដល់ដៃអ្នកទទួល ព្រោះគេជឿជាក់លើក្រុមហ៊ុនអ្នកឯង មិនមែនបានត្រឹមពាក្យមកវិញថា ឥវ៉ាន់មិនមែនមានរបស់អ្នកឯងតែម្នាក់ទេ ហើយបើបាត់ខ្ញុំសងវិញ....កុំខ្លាច មានពាក្យជាច្រើនដែលមិនគួរសម និងនិយាយមកកាន់មនុស្សចាស់ និងភ្ញៀវ តែរៀបរាប់ទៅវាវែង ហើយខ្ញុំក៏ជឿថា មានមនុស្សជាច្រើដែលជួបហេតុការណ៍ដូចខ្ញុំ...៕

4

5

6

7

8