សារព័ត៌មាន CBN TV Online បញ្ឈប់និពន្ធនាយក និងមិនទទួលខុសត្រូវចំពោះទង្វើរបស់បុគ្គលនេះទៀតឡើយ

កាលពីថ្ងៃ ខែមេសា ឆ្នាំ២០២១ ចាងហ្វាងសារព័ត៌មាន CBN TV Online សូមធ្វើការជូនដំណឹងដល់ សាធារណជនមេត្តាជ្រាបថា បុគ្គលឈ្មោះ ជួន រតនៈ ជានិពន្ធនាយកសារព័ត៌មាន CBN TV Online ដោយមួយរយៈនេះ មានការប្រព្រឹត្តចាកខុសពីតួនាទីវិជ្ជាជីវៈនៃអ្នកសារព័ត៌មាន គ្រប់ទង្វើហាក់បីដូចជា មិនមានភាពស្មោះត្រង់ជាមួយស្ថាប័ននៃអង្គភាព ព្រមទាំងកាយវិការនៃសម្តី ក្នុងការរាយការណ៍នៃព័ត៌មាន ហាក់បីដូចជាមិនគោរពសិទ្ធបុគ្គល។

1

2

ហេតុដូច្នេះ ស្ថាប័នសារព័ត៌មាន CBN TV Online សម្រេចបញ្ឈប់លុបឈ្មោះ បុគ្គលម្នាក់នេះចេញពីអង្គភាពសារព័ត៌មាន CBN TV Online ដោយគ្មានការសោកស្តាយ នៅទង្វើបែបនេះ ដែលមិនអាចទទួលយកបាន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

3

ប្រសិនបើបុគ្គលខាងលើ លោក ជួន រតនៈ បានប្រព្រឹត្តធ្វើនៅអ្វីដែលចាកខុសនឹងច្បាប់ ដោយយកឈ្មោះអង្គភាព CBN TV Online មកប្រើប្រាស់ នោះស្ថាប័នសារព័ត៌មាន CBN TV Online មិនទទួលខុសត្រូវចំពោះទង្វើរបស់បុគ្គលម្នាក់នេះឡើយ សូមអាជ្ញាធរគ្រប់ស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជ្រាបជាដំណឹង សូមអរគុណ៕

4

5

ប្រភពពីៈ ហ្វេសប៊ុក