មើលហាមសើច! ល្បងប៉ូលីសឥណ្ឌាលេងមួយក្បាច់នេះរៀងមួយជីវិត(មានវីដេអូ)

ឥណ្ឌា៖ នៅក្នុងវីដេអូមួយដែលបង្ហោះក្នុងបណ្ដាញសង្គមដែលកំពុងទាក់ទាញអ្នកទស្សនាក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ដ៏កាចសាហាវនេះ គេឃើញមានក្រុមប៉ូលីសឥណ្ឌាបានឃាត់ម៉ូតូយុវជនបីនាក់ដែលមិនបានពាក់ម៉ាស់។

1

បន្ទាប់ពីឃាត់រួចក្រុមប៉ូលីសទាំងនោះបានព្យាយាមចាប់ទាញបុរសទាំងបីនាក់ឡើងឡានសង្គ្រោះបន្ទាន់ ដែលមានបុរសម្នាក់ធ្វើពុតជាអ្នកកើតជំងឺកូវីដ១៩ ស្រាប់តែឃើញដូច្នេះបុរសទាំងបីនោះមានការភិតភ័យជាខ្លាំងព្យាយាមធ្វើគ្រប់បែបយ៉ាងមិនឡើងឡានសង្គ្រោះបន្ទាន់ទេ ដោយហេតុតែបារម្ភខ្លាចឆ្លងជំងឺកូវីដ១៩ពីបុរសដែលធ្វើពុតជាមានជំងឺនោះ។

6

5

នៅក្នុងវីដេអូនេះប៉ូលីសឥណ្ឌាបង្កើតឡើងដើម្បីធ្វើជាសារដល់សារធារណៈជនដែលមើលស្រាលនិងជំងឺកូវីដ១៩ សូមកុំបន្ដមើលងាយជំងឺនេះទៀតព្រោះវានឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតយើងបាន។

2

សម្រាប់នៅក្នុងប្រទេសយើងដែរសូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម

សូមទស្សនាវីដេអូខាងក្រោម៖