ក្លិបអ្នកកាសែតកម្ពុជា ធ្វើការអំពាវនាវដល់អ្នកសារព័ត៌មានមួយចំនួន គោរពតាមវិជ្ជាជីវៈ និងអនុវត្តប្រធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ក្លិបអ្នកកាសែតកម្ពុជា បានចេញសេចក្តីអំពាវនាវ ដល់បងប្អូនអ្នកសារព័ត៌មានមួយចំនួន នៅមិនទាន់បានអនុវត្តបានត្រឹមត្រូវស្របតាមវិជ្ជាជីវៈរបស់ខ្លួននៅឡើយ ដូចជាៈ ការបំពានលើសិទ្ធិបុគ្គលឯកជន ការប្រើអាកប្បកិរិយា និងពាក្យពេចន៍មិនសមរម្យ ដែលអ្នកសារព័ត៌មានមិនគួរប្រើ។

ក្នុងនោះដែរ ក៏សង្កេតឃើញថា អ្នកសារព័ត៌មានមួយចំនួននៅមិនទាន់អនុវត្តវិធានការ ៣កុំ ៣ការពារ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានល្អនៅឡើយទេ ដែលជាហានិភ័យមួយក្នុងការចម្លងមេរោគកូវីដ-១៩៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីអំពាវនាវនេះ ដូចខាងក្រោម៖

1

2

3