អភិបាលខណ្ឌឫស្សីកែវ ប្រកាសបិទផ្សារងិនអាន ហៅផ្សារទំនប់ ជាបណ្តោះអាសន្ន និងសូមអ្នកពាក់ព័ន្ធ ទៅធ្វើតេស្តរកជំងឺកូវីដ-១៩

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារងិនអាន (ផ្សារទំនប់) នៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ក្នុងរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែមេសា រហូតដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ។

ក្នុងលិខិតនោះដែរ ក៏បានអំពាវនាវដល់បងប្អូនជីវករ សន្តិសុខ បុគ្គលិក កម្មករ ដែលបម្រើការងារក្នុងផ្សារខាងលើ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញ-ចូលផ្សារនេះ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ សូមអញ្ជើញមកយកសំណាកតេស្តរកមេរោគកូវីដ-១៩ជាបន្ទាន់ នៅមជ្ឈមណ្ឌលម៉ូឌែន៥ ក្នុងសង្កាត់ឫស្សីកែវ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹងនេះ ដូចខាងក្រោម៖

1

2

3