អាមេរិកក៏មានចោរដែរ! ចោរបាញ់ប្លន់តារាចម្រៀង RAPដ៏ល្បីរបស់អាមេរិកដែលពាក់ខ្សែកធំៗ

អាមេរិក៖ តារាចម្រៀងRap និងHip Hop អាមេរិកស្ថិតក្នុងក្រុមPRETTY Ricky គឺលោកBaby Blue ដែលត្រូវបានចោរប្លន់ប្រដាប់អាវុធពីរនាក់បាញ់មកលើលោក ខណៈដែលលោកព្យាយាមដណ្ដើមកាំភ្លើងពីចោរ ហេតុការណ៍នេះកើតឡើងនៅរដ្ឋFlorida សហរដ្ឋអាមេរិក។

2

4

បងប្រុស និងជាសមាជិកសមាជិកក្រុម Pretty Ricky ឈ្មោះ Spectacular Smith អាយុ ៣៤ ឆ្នាំបានប្រាប់ TMZ ថា“ Baby Blue កំពុងស្ថិតនៅកន្លែងសង្គ្រោះបន្ទាន់ ហើយត្រូវបានគ្រូពេទ្យភ្ជាប់ទៅនឹងម៉ាស៊ីនដកដង្ហើមដើម្បីជំនួយដល់សួតរបស់គាត់ដែលត្រូវគ្រាប់កាំភ្លើង"។

5

Baby Blue គឺជាសមាជីកក្រុម Pretty Ricky ហ៊ីបហបដែលមានដើមកំណើតមកពីទីក្រុងម៉ៃអាមីរដ្ឋផ្លរីដា ឈ្មោះពិតរបស់Baby Blue គឺDiamond  Smith ដែលគេគ្រប់គ្នាតែងតែឃើញគាត់ពាក់ខ្សែក៏ធំៗ តាមរបៀបតារាRap។

1

6