រកឃើញវិជ្ជមានកូវីដ-១៩ ១រូប ជាមន្ត្រី នៃអគ្គាធិការដ្ឋានក្រសួងផែនការ

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ក្រសួងផែនការ ចេញសេចក្តីជូនដំណឹង ស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០១ករណី ឈ្មោះ វង្ស សុខនី ជាមន្ត្រី នៃអគ្គាធិការដ្ឋានក្រសួងផែនការ បានឆ្លងពីភរិយា នឹងត្រូវបានរកមានវិជ្ជមានកូវីដ-១៩ ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ។

មន្ត្រីរូបនេះដែរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ(គ្មាន) ផ្លូវជាតិលេខ១ ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានភ្នំពេញ ដែលភរិយាគាត់មានឈ្មោះ ជុន អ៊ីង អាយុ ៣៦ឆ្នាំ បម្រើការងារនៅភោជនីយដ្ឋានវីឡាលង្កា ដែលក្រសួងសុខាភិបាលរកឃើញមានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹងនេះ ដូចខាងក្រោម៖

1

2