លោកឧត្តមសេនីយ៍ទោ នាយរងទីចាត់ការការពារគីមីសាស្ត្រ និងភរិយា កើតជំងឺកូវីដ-១៩

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ អគ្គបញ្ជាការដ្ឋានទីចាត់ការការពារគីមីសាស្ត្រ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញនាយទាហាន វិជ្ជមានកូវីដ-១៩។

ក្នុងលិខិតនោះ បានជម្រាបជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ឲ្យបានជ្រាបថាៈ លោកឧត្តមសេនីយ៍ទោ កែវ ប៊ុនណា អត្ថលេខ ០១២៥៧៥ ជានាយរងទីចាត់ការការពារគីមីសាស្ត្រ គាត់បានយកសំណាកកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កំរិតស្រាល ព្រមទាំងភរិយាក៏ពិនិត្យឃើញជំងឺកូវីដដែរ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះ ដែលស្ថិតនៅភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ តាមការណែនាំរបស់គ្រូពេទ្យ ក្រសួងសុខាភិបាល៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសនេះ ដូចខាងក្រោម៖

1

2

1

2