នាយទាហ៊ានផ្កាយពីរម្នាក់ រត់ពន្ធជនជាតិចិន ២៨នាក់ ពីភ្នំពេញទៅស្វាយរៀង ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន

នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេរមភូមិន្ទ បានបញ្ជាសមត្ថកិច្ចខេត្ដស្វាយរៀង ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះមន្ដ្រីយោធាផ្កាយពីរ ស៊ុ ពៅ ជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ដ្រយោធា នៃអគ្គបញ្ជាការ ក្រោយពីបានបង្ក្រាបពាក់ព័ន្ធការរត់ពន្ធជនជាតិចិន ២៨នាក់ ពីភ្នំពេញទៅស្វាយរៀង។ នេះបើយោងតាមសារសម្លេងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន។

1

2

3

ឯកឧត្តម បានមានប្រសាសន៍ថា ចំពោះបុគ្គល ស៊ុ ពៅ នេះ ធ្វើទៅតាមផ្លូវច្បាប់ទៅ។ ខ្ញុំមិនយោគយល់ទេ ព្រោះនេះមិនគោរពបទបញ្ជា ហើយអនុវត្តល្មើសច្បាប់បាត់ទៅហើយ។ អាហ្នឹងធ្វើទៅតាមហ្នឹងទៅ ធ្វើតាមផ្លូវច្បាប់ទៅ គ្មាននរណាមួយទៅពាំងអ្នកបំពានបទបញ្ជារបស់សម្តេច ខ្ញុំអត់ទទួលទេ។

4

5

គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ស៊ុ ពៅ បានទទួលលិខិតបេសកកម្មមួយសន្លឹក ដែលចេញដោយលោកឧត្តមសេនីយ៍ឯក មាស វណ្ណា ប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ដ្រយោធា អនុញ្ញាតឲ្យធ្វើដំណើរតាមរាជធានី-ខេត្ត ចាប់ពីថ្ងៃទី០១ ខែមេសា រហូតដល់ថ្ងៃទីផុតកំណត់ទី៣០ ខែឧសភា ឆ្នាំ២០២១។ក្រោយពីបានលិខិតបេសកកម្មមួយសន្លឹកនេះ មន្ដ្រីយោធាផ្កាយពីរនេះ បែរជាលួចរត់ពន្ធជនជាតិចិន ២៨នាក់ ពីភ្នំពេញ ទៅខេត្តស្វាយរៀង ប៉ុន្ដែត្រូវបានបង្ក្រាបដោយកម្លាំងសមត្ថកិច្ចនគរបាលខេត្ត។

បច្ចុប្បន្ន លោកឧត្តមសេនីយ៍ទោរូបនេះ និងជនជាតិចិនទាំងអស់នោះ ស្ថិតក្រោមការសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕

6

7

8