ក្មេងស្រីម្នាក់មានកំណកឈាមក្នុងខួរក្បាល ក្រោយចាក់វ៉ាក់សាំងអាមេរិកប្រភេទនេះ

អាមេរិក៖  ក្មេងស្រីអាយុ ១៨ ឆ្នាំដែលមានសុខភាពល្អ ឈ្មោះ Emma Burkey បានចាក់វ៉ាក់សាំងដូសលើកទី១កាលពីថ្ងៃទី ១ ខែមេសា ហើយក៏បានធ្លាក់ខ្លួនឈឺមួយនៅសប្តាហ៍ក្រោយពេលចាក់។ ក្មេងស្រីរូបនោះបានចាប់ផ្តើមប្រកាច់ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ នេះបើតាមសេចក្ដីរាយការណ៍របស់កាសែត the Las Vegas Review-Journal។

1

10

សាច់ញាតិរបស់ក្មេងស្រីរូបនេះបាននិយាយថានាងត្រូវបានដឹកតាមយន្តហោះ ទៅកាន់មន្ទីរពេទ្យនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដោយសារនាងត្រូវការគ្រូពេទ្យឯកទេសដើម្បីព្យាបាល។ នៅមន្ទីរពេទ្យ Loma Linda, ក្មេងស្រីរូបនេះត្រូវបានគ្រូពេទ្យចាក់ថ្នាំសន្លប់ និងត្រូវប្រឈមនឹងការវះកាត់ដើម្បីយកកំណកឈាមចេញ។

2

ឪពុកម្តាយរបស់ក្មេងស្រីម្នាក់នេះបាននិយាយថាពួកគាត់ត្រូវបានកម្រិតក្នុងការសួរសុខទុក្ខកូន ដោយសារតែការមានការហាមឃាត់អំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩។ អ្នកទាំងពីរនៅតែមានសុទិដ្ឋិនិយម និងសង្ឃឹមកូនស្រីខ្លួននឹងជាសះស្បើយ ទោះបីជាពេលនេះនាងបានរងរបួសខួរក្បាលធ្ងន់ធ្ងរក៏ដោយ។ ឪពុករបស់នាងបានសរសេរនៅក្នុងគេហទំព័រ GoFundMe ថា“ មានការរីកចម្រើនបន្ដិចម្ដៗ យើងអាចទទួលយកបាន” ។“ នាងព្រិចភ្នែកមើលទៅភាពប្រសើរឡើងច្រើន។ នាងត្រូវបានគ្រូពេទ្យរុញចូល CT ស្កេនដើម្បីថតខួរក្បាលដែលបង្ហាញថាមានសភាពល្អប្រសើរ ប៉ុន្តែការហើមខួរក្បាលនៅតែជាបញ្ហាធំ“។

NINTCHDBPICT000648628573

ករណីក្មេងស្រីនេះ គឺជាករណីមួយក្នុងចំនោម ៩ ករណីដែលមានការកកឈាម ដែលអាចបណ្តាលមកពីវ៉ាក់សាំងJohnson & JohnsonJ ដែលបច្ចុប្បន្នកំពុងត្រូវបានស៊ើបអង្កេតដោយមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) និងករិយាល័យចំណីអាហារ និងឪសថអាមេរិក។ ទីភ្នាក់ងារទាំងពីរបានលើកឡើងកាលពីសប្តាហ៍មុនថារដ្ឋបាលសហរដ្ឋអាមេរិកបានបញ្ឈប់ការចាក់វ៉ាក់សាំងការពារជំងឺដោយសារមានកំណកឈាមដ៏កម្រប៉ុន្ដែវាធ្ងន់ធ្ងរ។

6

ទីភ្នាក់ងារទាំងពីរបានរាយការណ៍ថាមានស្ត្រី ៦ នាក់មានអាយុក្រោម ៥០ ឆ្នាំដែលបានទទួលការចាក់វ៉ាក់សាំង J&J COVID-19 បានវិវត្តទៅជាមានកំណកឈាមក្នុងខួរក្បាល។ នេះគឺជាករណីដែលបានកើតឡើងបន្ទាប់ពីការចាក់វ៉ាក់សាំងជាង ៧ លានដូស។

8

ការផ្អាកការចែកចាយវ៉ាក់សាំង J&J នឹងបន្តរហូតដល់សប្តាហ៍ក្រោយ  លោកវេជ្ជបណ្ឌិត Anthony Fauci បានព្យាករណ៍ថាវានឹងដំណើរការឡើងវីញជាមួយនឹងវិធានការរឹតបន្តឹងមួយចំនួន។ លោកក៏បាននិយាយទៅកាន់ទូរទស្សន៍ស៊ីអិនអិនថា៖ «ខ្ញុំឆ្លើយមុន CDC និង FDA ទេប៉ុន្តែខ្ញុំនឹងស្រមៃអ្វីដែលយើងនឹងនិយាយគឺថាវានឹងត្រឡប់មកវិញហើយវានឹង ត្រឡប់មកវិញដោយមានការព្រមាន ឬវិធានការរឹតបន្តឹងមួយចំនួន។

5

វេជ្ជបណ្ឌិត Fauci បានព្រមានថាអ្នកទាំងឡាយណាដែលត្រូវបានចាក់វ៉ាក់សាំងJ&J  ត្រូវនៅបណ្តោះអាសន្ន ហើយគួរតែ "ប្រុងប្រយ័ត្នចំពោះរោគសញ្ញាមួយចំនួន" ។ លោកបានប្រាប់ CBS News ថា "នេះគឺរឿងដ៏កម្រមួយដែលកើតឡើងមួយក្នុងចំណោមមួយលានប៉ុណ្ណោះ" ។ លោកបានបន្ថែមថាអ្នកចាក់វ៉ាក់សាំងJ&J គួរប្រុងប្រយ័ត្នចំពោះរោគសញ្ញាមួយចំនួនដូចជា ឈឺក្បាលធ្ងន់ធ្ងរ ពិបាកក្នុងការធ្វើចលនាឬមិនស្រួលក្នុងទ្រូងដែលពិបាកដកដង្ហើម" ។

7

គួររំលឹកថាកាលពីខែមីនាវ៉ាក់សាំងJohnson & Johnson បានបញ្ឈប់ការដឹកជញ្ជូនចែកចាយវ៉ាក់សាំង ពីរោងចក្រដោយសារការផ្សំថ្នាំនេះខុសបច្ចេកទេស។

9

ប្រភព៖ The Sun