ប្រកាសថ្ងៃនេះ ៣នាក់ ស្លា.ប់ដោយសារជំងឺកូវីដ-១៩

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ជនជាតិខ្មែរចំនួន ៣នាក់៖

១-បុរស អាយុ ៥៥ឆ្នាំ រស់នៅសង្កាត់ផ្សារថ្មី២ (ស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត),

២-ស្ត្រី អាយុ ៨៣ឆ្នាំ រស់នៅសង្កាត់ផ្សារកណ្តាល១ (ស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត) និង

៣-ស្ត្រី អាយុ ៨១ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល (ស្លាប់នៅមន្ទីរពេទ្យបង្អែកជ័យជំនៈ)។

អ្នកទាំង៣នាក់នេះ ស្លាប់កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាននេះ ដូចខាងក្រោម៖

01