សង្ឃជំទង់ ច្រៀងចំរៀងផ្ញើទៅធីតាម្ចាស់បេះដូងខ្ញុំតាមTikTok ត្រូវបានចា.ប់ផ្សឹកហើយ (មានវីដេអូ)

កាលពីថ្មីៗនេះ មានគណនីហ្វេបុកមួយឈ្មោះ Loeut Veasna បានបង្ហោះវីដេអូឃ្លីបមួយ បង្ហាញពីសកម្មភាពរបស់ព្រះសង្ឃដែលគង់នៅវត្តមួយកន្លែង ក្នុងខេត្តតាកែវ ដែលបាននាំគ្នាធ្វើការចែករំលែកក្នុងចំនួនច្រើនគួរសមដែររហូតទៅដល់ 1.1K Shareជាងឯណោះ។

3

6

សម្រាប់មូលហេតុដែលធ្វើឲ្យមហាជនផ្ទុះការចែករំលែកវីដេអូរបស់ព្រះសង្ឃអង្គនេះក្នុងចំនួនដ៏ច្រើន ដោយសារតែព្រះសង្ឃអង្គនេះ បានធ្វើទង្វើប្រាចាកពីសកម្មភាពរបស់សង្ឃ ដោយច្រៀងបទចម្រៀងផ្ញើរទៅធីតាម្ចាស់បេះដូងខ្ញុំ ព្រមទាំងញាក់ចិញ្ចើមក្នុងវីដេអូបទចម្រៀងនោះថែមទៀតផង។

4

5

ក្រោយពេលទទួលបានដំណឹងពីវីដេអូនេះ ទើបមន្ទីរសាសនាខេត្តតាកែវ បានហៅសង្ឃអង្គនេះ ធ្វើកិច្ចសន្យា និងចាប់ផ្សឹកភ្លាមៗផងដែរ នេះបើតាមការបញ្ជាក់ឲ្យដឹងពីគណនីហ្វេបុកឈ្មោះ វណ្ណាព័ត៌មានតាកែវ ដោយគណនីហ្វេបុកនេះបានជូនដំណឹងដល់មហាជនថា អាមិត្តធីតា បានដោះស្រាយបញ្ចប់រួចរាល់អស់ហើយ នៅសាលាអនុគណស្រុកបាទី នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នេះសូមបងប្អូនជ្រាបជាព័ត៌មាន៕

1

2

7

ប្រភពពីៈ ហ្វេសប៊ុក