ក្ដៅៗ(មានវីដេអូ)! លោកឃ្លាំង ហួត បកស្រាយក្រោយរងការរិះគន់រឿងមើលងាយប្រធានស្ថាប័នដែលចេញលិខិតបេសកម្ម

ភ្នំពេញ៖ វីដេអូមួយដែលបង្ហោះក្នុងបណ្ដាញសង្គមដែលមានរូបលោកអភិបាលខណ្ឌជ្រោយចង្វារ គឺលោក ឃ្លាំង ហួត បាននិយាយធ្ងន់ៗ ពីការចេញលិខិតបេសកម្មរបស់ប្រធានស្ថាប័នមួយចំនួនទៅកាន់មន្ដ្រីរបស់ខ្លួនពុំមើលកាលៈទេសៈដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវី១៩។

4

នៅថ្ងៃនេះដែលោក ឃ្លាំង ហួត បានបកស្រាយដោយសារក្នុងProfile ហ្វេសប៊ុករបស់ខ្លួនថា "កុំកាត់យក video ខ្លីមួយនេះមករិះគន់ខ្ញុំ ថាកាចចរិកឈ្លើយ ។ ខ្ញុំទន់ភ្លន់ជាមួយមនុស្សណាដែលគោរពច្បាប់ទំលាប់តែប៉ុណ្ណោះ ។

បេសកកម្មត្រូវតាមគោលការណ៍កំណត់គឺត្រូវតែគោរព  បេសកកម្មណាដែលគោលការណ៍មិនអនុញាតិគឺត្រូវតែបដិសេធ ហើយព្រមាន ។

តើដឹងទេថា កូវីដ-១៩ បានឆក់យកជីវិតមនុស្សអស់ប៉ុន្មានហើយ អ្នកជម្ងឺដេកតាមមន្ទីពេទ្យ សាលារៀន រោងការ លំបាកប៉ុណ្ណា ។

តើយើងសុខចិត្តលំបាកក្នុងរយះពេលខ្លី រឺមួយយើងបន្តលំបាករយះពេលវែង ?។

ខ្ញុំទទួលការរិះគន់ តែមិនរាថយក្នុងការអនុវត្តន៍ច្បាប់និងបទបញ្ជាឡើយ < ជ្រុងមួយមានពន្លឺក៏មានជ្រុងមួយទៀតមានស្រមោល ។

ខ្ញុំសង្ឃឹមថាប្រជាជនកម្ពុជានិងឈ្នះកូវីត-១៩ក្នុងរយះពេលដ៏ខ្លីខាងមុខនេះ តែអាស្រ័យលើប្រជាជនកម្ពុជាយើងទាំងអស់សាម្គីគ្នាហើយគោរពតាមការណែនាំ ។ យើងលំបាកក្នុងរយៈពេលខ្លីប្រសើជាងវេទនារយៈពេលវែង ។

អ្នកធ្វើតែងតែមានការខុសឆ្គងខ្លះបើគេចង់ចាប់កំហុស ។"

1

ទោះជាមានមតិខ្លះការរិះគន់ទៅកាន់លោកក្ដី តែមតិខ្លះក៏សរសើរនឹងមានជិតអាណិតដល់អាជ្ញាធរមូលដ្ឋាន ដែលខិតខំបំពេញភារកិច្ចរាល់ថ្ងៃ គ្មានយប់គ្មានថ្ងៃ នឹងសូមឲ្យបងប្អូនជនរួមជាតិគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាលផងដែរ។

សូមទស្សនាវីដេអូខាងក្រោម៖