សោកសង្រេងណាស់! អ្នកជំងឺកូវីដនៅឥណ្ឌា ២២នាក់ ស្លា.ប់ដោយសារធ្លាយអុកស៊ីសែន (មានវីដេអូ)

កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺកូវីដចំនួន២២នាក់ បានស្លាប់ក្នុងមន្ទីរពេទ្យមួយនៅប្រទេសឥណ្ឌា បន្ទាប់ពីពួកគេលែងមានអុកស៊ីសែនដោយសារតែការលេចធ្លាយ។ ឧប្បត្តិហេតុនេះបានកើតឡើង ខណៈពេលដែលធុងអុកស៊ីសែនកំពុងត្រូវគេបញ្ចូល នៅកន្លែងស្តុកក្នុងមន្ទីរពេទ្យ Zakir Hussain នៃទីក្រុង Nashik។ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ទេ ថាតើគ្រោះថ្នាក់នេះបានកើតឡើងដោយរបៀបណាទេ ហើយហេតុអ្វីបានជាវារំខានដល់ការផ្គត់ផ្គង់អុកស៊ីសែនដល់អ្នកជំងឺ។

1

2

3

ក្រុមមន្រ្តី បានឲ្យដឹងថា មិនមានអុកស៊ីសែនហូរចូលបំពង់ខ្យល់ ប្រហែល៣០នាទី ដែលជាហេតុបណ្តាលឲ្យអ្នកជំងឺស្លាប់។ មន្ទីរពេទ្យ បានទូរស័ព្ទសុំជំនួយ បន្ទាប់ពីខ្លួនចាប់ផ្តើមអស់អុកស៊ីសែនដាក់ឲ្យអ្នកជំងឺខណៈ មន្ទីរពេទ្យនៅទូទាំងប្រទេស កំពុងពុះពារដើម្បីរក្សាការផ្គត់ផ្គង់អុកស៊ីសែន ចំពេលមានតម្រូវការកើនឡើងខ្ពស់។ ចំណែកលោក Kailash Jadhav ស្នងការក្រុង បានឲ្យដឹងដែរថា យើងនឹងធ្វើការស៊ើបអង្កេតលើបញ្ហានេះ ហើយចាត់វិធានការ។

4

5

នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានសរសេរនៅលើបណ្តាញសង្គម Twitter ថាៈ ស្ថានភាពនេះថាជាក្តីរន្ធត់ ហើយលោកមានអារម្មណ៍តក់ស្លុតចំពោះការបាត់បង់អាយុជីវិតប្រជាពលរដ្ឋ។

8

សូមបញ្ជាក់ដែរថា ប្រទេសឥណ្ឌា កំពុងរងការវាយប្រហារដោយរលកទី២នៃជំងឺកូវីដ-១៩ ដែលថ្មីៗនេះ បានរាយការណ៍អំពីករណីឆ្លងប្រចាំថ្ងៃជាង ២០០,០០០ករណី។ ការកើនឡើងនេះ បានធ្វើឲ្យមន្ទីរពេទ្យរបស់ប្រទេសឈានទៅរកការដួលរលំ ហើយបង្កឲ្យមានកង្វះខាតមិនត្រឹមតែអុកស៊ីសែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្រែនិង ថ្នាំសង្គ្រោះជីវិតផងដែរ៕

6

7

ប្រភពពីៈ News18