ជើងស្ដ្រីម្នាក់កើតកន្ទួល និងពងបែក បន្ទាប់ពីការចាក់វ៉ាក់សាំងCovid-19 ប៉ុន្តែនាងជម្រុញឱ្យអ្នកដទៃទៀតឲ្យទទួលវ៉ាក់សាំង

Scotland៖ ថ្នាំនិងវ៉ាក់សាំងទាំងអស់សុទ្ធតែមានផលប៉ះពាល់ដែលអាចកើតមានហើយវាដូចគ្នាចំពោះវ៉ាក់សាំងជំងឺឆ្កែឆ្កួតដែរ។មនុស្សភាគច្រើននឹងមិនទទួលរងនូវផលប៉ះពាល់អ្វីនោះទេ ប៉ុន្តែជាទូទៅតែងតែមានការឈឺចាប់នៅកន្លែងចាក់ ដូចជារោគសញ្ញាថ្នាំផ្តាសាយ និងអស់កម្លាំង។

1

ស្រ្ដីម្នាក់ឈ្មោះ សារ៉ា ប៊ឺកឃឺរណាន់ (Sarah Beuckmann) អាយុ ៣៤ ឆ្នាំ រូបនេះចាប់ផ្តើមមានរោគសញ្ញាដូចជំងឺផ្តាសាយ ប៉ុន្តែក្រោយមកនាងនិយាយថានាងមានអារម្មណ៍ឈឺចាប់នៅលើជើងរបស់នាង។ ប្រហែលជា ៧ ថ្ងៃក្រោយមកសារ៉ា ដែលរស់នៅក្នុងទីក្រុងគ្លេសហ្គូបាននិយាយថានាងកត់សម្គាល់ឃើញមានកន្ទួលនៅជិតកជើងរបស់នាង។

2

ដំបូងសារ៉ាបានទូរស័ព្ទទៅគ្រូពេទ្យ លុះក្រោយមកខាងមន្ទីរពេទ្យបានមកដឹកនាង និងយកទៅព្យាបាលមន្ទីរពេទ្យសាកលវិទ្យាល័យ Queen Elizabeth។ ក្រុមអ្នកជំនាញមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពជំងឺរបស់សារ៉ា ដោយសារចង្វាក់បេះដូងរបស់នាងដើរញាប់ ប្រហែល ១៦០ ប៊ីបក្នុងមួយនាទី (ជាមធ្យមក្នុងមួយនាទី អត្រាចង្វាក់បេះដូងសម្រាកគឺប្រហែល ៦០ និង ១០០ - អាស្រ័យលើអាយុនិងទម្ងន់)។ ស្ត្រីជាម្តាយម្នាក់នេះបានចំណាយពេល ១៦ ថ្ងៃនៅក្នុងមន្ទីរពេទ្យ និងជីះលើរទេះរុញ ខណៈដែលរបួសរបស់នាងបន្តជាសះស្បើយបន្ដិចម្ដងៗ។

5

ថ្លែងប្រាប់កាសែត Daily Record សារ៉ាបាននិយាយថាគ្រូពេទ្យនៅមន្ទីរពេទ្យបានធ្វើតេស្តជាច្រើនលើក មុនពេលពួកគេសន្និដ្ឋានថានាងមានប្រតិកម្មនឹងវ៉ាក់សាំង។ នាងបាននិយាយថា"នៅពេលពួកគេបានដឹងថាវាបណ្ដាលមកពីប្រតិកម្មទៅនឹងវ៉ាក់សាំង គ្រូពេទ្យបានខ្ញុំប្រើថ្នាំស្តេរ៉ូអ៊ីតដែលវាបានជួយដល់ការព្យាបាលរបស់ខ្ញុំឲ្យជាសះស្បើយបន្ដិចម្ដងៗ"។

6

បច្ចុប្បន្ននេះនាងកំពុងប្រើរទេះរុញផងដែរ ពីព្រោះនាងមិនអាចដើរដោយជើងរបស់នាងទេ បានបង់ស៊ីម៉ង់ និងមានពងបែកនៅលើបាតជើងរបស់នាង ។ នាងបានបន្ថែមទៀតថា "នៅពេលមួយនាងបានអង្គុយដោយគិតថា នាងនឹងត្រូវកាត់ជើងព្រោះមិនដឹងថាមានអ្វីកើតឡើងទេ ព្រោះវាគឺជាជំងឺថ្មីសម្រាប់គ្រូពេទ្យផងដែរ" ។

3

នាងបានបន្ថែមថាមិនត្រូវបានអនុញ្ញាតិឲ្យចាក់ដូសទី ២ទេ ដោយសារតែនាងចាក់ដូសលើកទី១បានមានប្រតិកម្មទៅនឹងវ៉ាក់សាំងAstraZeneca តែទោះជាយ៉ាងណានាងក៏បានជម្រុញឲ្យមនុស្សគ្រាប់គ្នាទៅទទួលវ៉ាក់សាំងទាំងអស់គ្នា។ សម្រាប់នាងនៅតែជឿជាក់លើកវ៉ាក់សាំងAstraZeneca និងចង់ចាក់ដូសទី២ថែមទៀត។

8

អ្នកនាំពាក្យរបស់ក្រុមហ៊ុន AstraZeneca បាននិយាយថាពួកគេគិតពីសុវត្ថិភាពអ្នកជម្ងឺគឺជាអាទិភាព និងមិនបានធ្វើអត្ថាធិប្បាយលើករណីនីមួយៗបានទេ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ NHS Greater Glasgow និង Clyde បាននិយាយថាវាជារឿងធម្មតាទេដែលវ៉ាក់សាំងមានផលប៉ះពាល់ខ្លះៗនោះ។ អ្នកនាំពាក្យបានបន្ថែមថាការចាក់វ៉ាក់សាំង គឺជាមធ្យោបាយដ៏មានប្រសិទ្ធិភាពតែមួយគត់ដើម្បីកាត់បន្ថយការស្លាប់ និងជំងឺធ្ងន់ធ្ងរបណ្ដាលពី Covid-19 និងរួមជាមួយវិធានការដទៃទៀតដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងវីរុសនេះ។ យើងនៅតែបន្តជម្រុញឱ្យបុគ្គលគ្រប់រូបសូមអញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំងគ្រប់ៗគ្នា។

4

9

ប្រភព៖ The sun