អាជ្ញាធរខេត្តកំពង់ចាម បញ្ចេញប្រវត្តិដំណើររបស់អ្នកជំងឺកូវីដ-១៩ម្នាក់ ដែលទើបរកឃើញមានវិជ្ជមាន

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសស្តីពី ករណីរកឃើញវិជ្ជមានកូវីដ-១៩ ទៅលើបុរសឈ្មោះ ថេង កុសល អាយុ ២៧ឆ្នាំ រស់នៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុងកងមាស ខេត្តកំពង់ចាម។ ក្នុងលិខិតនោះ បានឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាម បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈពីករណីវិជ្ជមានកូវីដ-១៩ លើអ្នកជំ១រូបនេះ ហើយបានចាត់ឲ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនអ្នកជំងឺពីមណ្ឌលចត្តាឡីស័ក មកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលទៅលើករណីនេះបន្ថែមទៀត៕

ដើម្បីជ្រាបកាន់ច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសនេះ ដូចខាងក្រោម៖

1

2

3