ឧបករណ៍តេស្តរកមេរោគកូវីដ Rapid Antigen Test បានដាក់ឲ្យប្រើប្រាស់នៅខេត្តស្វាយរៀង

យោងតាមហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តស្វាយរៀង បានលើកឡើងថា៖ «ជាលើកដំបូងក្នុងខេត្តស្វាយរៀង នៅថ្ងៃនេះក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ១៩ ក្នុងខេត្ត នៅថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានសហការជាមួយក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ចាប់ផ្ដើមអនុវត្តការធ្វើតេស្តរហ័ស SARS-CoV-2 Rapid Antigen Test ទៅលើអ្នកសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ និងអ្នកប៉ះពាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩។

1

សូមជម្រាបជូនថា ម៉ាស៊ីនតេស្តរហ័ស SARS-CoV-2 Rapid Antigen Test ទៅលើអ្នកសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ មានសមត្ថភាពអាចរកឃើញអ្នកមានវិជ្ជមាន ឫអវិជ្ជមានក្នុងរយះពេល១៥នាទី ក្រោយធ្វើតេស្តរួច»៕

2

3