លួ.ចឆ្លងដែនពីខេត្តព្រះសីហនុ មកដល់ខេត្តកែប ត្រូវបានសមត្ថ.កិច្ចចាប់ឃា.ត់ខ្លួនបាន ៨នាក់

នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចចម្រុះប្រចាំគោលដៅត្រួតពិនិត្យច្រកចេញ-ចូលក្នុងភូមិសាស្ត្រខេត្តកែប លើផ្លូវជាតិលេខ៣៣ ត្រង់ចំណុចព្រំប្រទល់កំពត-កែប បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ៧នាក់ (ស្រី ៥នាក់) ធ្វើដំណើរមកពីខេត្តព្រះសីហនុ និងជនជាតិខ្មែរចំនួន ១នាក់ ជាអ្នកនាំផ្លូវបន្ត តាមម៉ូតូពីខេត្តកំពតឆ្ពោះមកខេត្តកែបតាមផ្លូវលំ ដើម្បីគេចពីប៉ុស្តិ៍ត្រួតពិនិត្យក្នុងគោលដៅទៅកាន់ប្រទេសវៀតណាម។

1

2

3

4

ក្រោយពីឃាត់ខ្លួន ជនជាតិវៀតណាមទាំងនោះ ត្រូវបាននាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីបន្តនីតិវិធីប្រគល់ជូនមន្ទីរសុខាភិបាលខេត្តបញ្ជូនទៅមណ្ឌលចត្តាឡីស័ក និងរងចាំយកសំណាកវត្ថុវិភាគ ចំណែកជនជាតិខ្មែរជាអ្នកផ្តល់មធ្យោបាយនាំផ្លូវ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត។

5

6

7

អភិបាលខេត្តកែប បានក្រើនរំលឹក និងណែនាំបន្ថែមដល់កងកម្លាំងសមត្ថកិច្ច បន្តការរឹតបន្តឹងឲ្យកាន់តែតឹងរឹងបន្ថែមទៀត និងសុំការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋ ដែលនៅតំបន់ក្រហម និងតំបន់បិទខ្ទប់ សូមកុំធ្វើការចល័តចេញ ក្នុងកាលៈទេសៈដ៏លំបាកនេះ ពិសេសកុំយកគំរូតាមករណីខាងលើ ព្រោះការលួចគេច មិនអាចរួចផុតពីកម្លាំងសមត្ថកិច្ចបានទេ ហើយត្រូវប្រឈមនឹងការអនុវត្តវិធានការច្បាប់ និងវិធានការសុខាភិបាលផងដែរ៕

8

9

10

ប្រភពពីៈ ហ្វេសប៊ុករដ្ឋបាលខេត្តកែប