ក្ដៅៗ! អាជ្ញាធរខណ្ឌសែនសុខប្រកាសបិទផ្សារចំនួន២ទៀត

ភ្នំពេញ៖ រដ្ឋបាលខណ្ឌសែនសុខបានចេញសេចក្ដីជូនដំណឹងស្ដីពី ការផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារពិភពថ្មីឈូកមាស ផ្សាររីករាយ និងអាជីវករទាំងអស់ដែលលក់ដូរនៅជុំវិញ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ និងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការប្រកាសនេះក្រោយរកឃើញអាជិវករលក់ដូរនៅ តូបលេខ០០៥ ផ្សារពិភពថ្មីឈូកមាស រដ្ឋបាលខណ្ឌសែនសុខក៏បានអំពាវនាវបងប្អូនអាជីវករ សន្ដិសុខ បុគ្គលិក កម្មករ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធជាមួយអាជីវករខាងលើ បើមានអាការៈសង្ស័យ សូមប្រញ៉ាប់រួសរាន់ទៅយកសំណាកតេស្ដរកមេរោគកូវីដ១៩។

សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

1