នាយករដ្ឋមន្ដ្រីថៃនិយាយថាមិនបានទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានស្តីពីមីយ៉ាន់ម៉ា

បាងកក៖ នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធចាន់អូចាបាននិយាយនៅថ្ងៃទី២០ ខែមេសាថា លោកនឹងមិនចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងហ្សាការតា ដែលនឹងប្រព្រឹត្ដិទៅនៅថ្ងៃទី ២៤ ខែមេសា ស្ដីពីវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយកងទ័ពនោះទេ។

3

លោកប្រាយុទ្ធបាននិយាយថាប្រទេសថៃនឹងចាត់តំណាង ដោយលោកឧបនាយករដ្ឋមន្រ្តី Don Pramudwinai ដែលជារដ្ឋមន្រ្តីក្រសួងការបរទេស ទៅចូលរួមនៅក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាននៅឯទីស្នាក់ការកណ្តាលក្រុងហ្សាការតា។ - រ៉យទ័រ

1