នៅមានទៀត! ចោ.រឆក់ទូរស័ព្ទពីស្ត្រីអនាម័យ ទៅបុកបារ៉ាស់គោលដៅហាមឃាត់ត្រូវចំសមត្ថ.កិច្ចនគរបាលម្នាក់ឲ្យរងរបួស

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១និង៤៥នាទីរសៀល សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ២នាក់ ខណៈជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ដ្រីរងគ្រោះបានសម្រេច រួចជិះគេចខ្លួនបំបុកបារ៉ាស និងបន្តបុកកម្លាំងសមត្ថកិច្ចដែលកំពុងឈរជើងយាមនៅគោលដៅអនុវត្តបម្រាមស្តុបវត្តនាគវន្ត តាមបណ្តោយមហាវិថី សហព័ន្ធរុស្សី ក្នុងសង្កាត់ផ្សាដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្តាលរងរបួសធ្ងន់ដែលព្យាយាមបង្អាក់ដំណើរ។

1

2

ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុមានជនសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក wave ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1G-5157 ធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ស្ត្រីធ្វើអនាម័យ ដែលកំពុងបំពេញការងារនៅក្រោមស្ពានអាកាស៥មករា បានសម្រេច។

3

ហើយពេលជិះម៉ូតូមកដល់ចំណុចគោលដៅអនុវត្តបម្រាមត្រង់ចំណុចស្តុបវត្តនាគវ័ន្ត កម្លាំងសមត្ថកិច្ចនៅទីនោះឃើញ និងព្យាយាមបង្អាក់ដំណើរ ក៏ត្រូវបានជនសង្ស័យជិះម៉ូតូបំបុកបារ៉ាសត្រូវមន្ត្រីនគរបាលម្នាក់ពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ រីឯជនសង្ស័យដួលម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។

4

5

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២នាក់នោះ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សារដេប៉ូទី៣ ដើម្បីសួរនាំ និងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកទូរស័ព្ទកម្លាំងសមត្ថកិច្ចប្រគល់ទៅឱ្យជនរងគ្រោះវិញផងដែរ៕

6