ដល់វេនអាជីវករផ្សារអូឡាំពិកម្តងហើយ ត្រូវទៅធ្វើតេស្តរកវីរុសកូវីដ-១៩

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌបឹងកេងកង បានចេញសេចក្តីជូនដំណឹង ដល់បងប្អូន អាជីវករផ្សារអូឡាំពិកទាំងអស់ ឲ្យទៅធ្វើតេស្តយកសំណាករកវីរុសកូវីដ-១៩ នៅរោងភាពយន្តសម្ដែង វិចិត្រសិល្បៈចេនឡា ដោយបញ្ជាក់ពីអាសយដ្ឋានរស់នៅបច្ចុប្បន្នឲ្យបានច្បាស់លាស់។ ក្នុងលិខិតបានបញ្ជាក់ថែមទៀតថា ក្នុងករណីដែលអាជ្ញាធរពិនិត្យឃើញថា បងប្អូន ខកខាន ឬគេចវេស មិនបានយកសំណាក ហើយអាជ្ញាធរពិនិត្យទៅឃើញមានពាក់ព័ន្ធជាមួយនឹងអាជីវករលក់ដូរនៅផ្សារអូឡាំពិកដែលមានផ្ទុកវីរុសកូវីដ-១៩នោះ អាជ្ញាធរមិនអនុញ្ញាតឲ្យបងប្អូនបើកអាជីវកម្មនៅពេលបើកផ្សារឡើងវិញឡើយ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោម៖

1

2