ថែរក្សាកូនយើងផង! វីរុសកូវីដ-១៩បំប្លែងថ្មី ងាយស្រួលឆ្លងបំផុតដល់ ក្មេងៗអាយុ៨ខែដល់១៤ឆ្នាំ

វីរុសកូវីដ-១៩បំប្លែងថ្មី កំពុងរាលដាលយ៉ាងឆាប់រហ័សក្នុងចំណោមកុមារចាប់ពីអាយុ ៨ខែ ដល់ ១៤ឆ្នាំ នៅក្នុងប្រទេសឥណ្ឌា។ ទោះបីស្ថានភាពបច្ចុប្បន្ន កុមារមិនទាន់ប្រឈមហានិភ័យខ្លាំងក៏ពិតមែន ប៉ុន្តែវាចាំបាច់ណាស់ដែលត្រូវយកចិត្តទុកដាក់ដល់កុមារ និងសម្គាល់រោគសញ្ញាទូទៅនៃវីរុសបំប្លែងថ្មីទៅលើពួកគេ។ នេះបើយោងតាមចុះផ្សាយសារព័ត៌មាន TIME។

1

3

2

នៅពេលនេះដែរ វីរុសបំប្លែងខ្លួនថ្មី មិនត្រឹមតែនាំឱ្យមានផលវិបាកធ្ងន់ធ្ងរចំពោះមនុស្សពេញវ័យនោះទេ វាថែមទាំងកំពុងបង្កគ្រោះថ្នាក់ចំពោះកុមារដូចគ្នា។ វីរុសកូវីដបំប្លែងថ្មីនេះ អាចឆ្លងទៅកុមារយ៉ាងងាយស្រួលបំផុត ខណៈមកដល់ពេលនេះ មិនទាន់មានវ៉ាក់សាំងណាមួយត្រូវបានអនុម័តឱ្យប្រើប្រាស់ចំពោះកុមារនៅឡើយទេ។

4

5

បើតាមរបាយការណ៍ចុះផ្សាយដោយសាកលវិទ្យាល័យ Harvard Health បានឱ្យថា កុមារដែលឆ្លងវីរុសបំប្លែងខ្លួនថ្មី អាចមានរោគសញ្ញាខុសគ្នាទាំងស្រុងពីមនុស្សពេញវ័យ គឺអាចគ្មានរោគសញ្ញា និងខ្លះទៀតមានរោគសញ្ញាគ្រុនក្ដៅតិចតួចប៉ុណ្ណោះ។ ប៉ុន្តែជាទូទៅរោគសញ្ញារួមមានៈ គ្រុនក្តៅ ឈឺក្បាល ក្អក និងផ្ដាសាយ។ ចំណែកកម្ដៅគឺសីតុណ្ហភាពចាប់ពី ៣៩-៤០អង្សាសេ ក្នុងរយៈពេល ៤-៥ ថ្ងៃជាប់គ្នាតែម្តង។ សូម្បីតែហៀរសំបោរ ក៏អាចថាកុមារបានផ្ទុកវីរុសនៅក្នុងខ្លួនបានដែរ និងមានរោគសញ្ញាបន្ថែមផ្សេងៗរួមមានៈ បបូរមាត់ឡើងក្រហម ឬស្ងួតប្រេះ ឬស្បែកមុខប្រែជាំ ឆាប់ខឹង ឆាប់ងងុយគេង និងបាត់បង់ចំណង់អាហារ។

7

8

9

ប្រសិនបើក្មេងមានរោគសញ្ញាកាន់តែធ្ងន់ធ្ងរ និងអូសបន្លាយរយៈពេលយូរ វាអាចប៉ះពាល់ដល់សួតរបស់ពួកគេ ឬអាចបណ្ដាលឱ្យមានជំងឺរលាកសួត។ លើសពីនេះទៀត វាក៏អាចមានផលប៉ះពាល់លើសរីរាង្គកាយផ្សេងៗទៀតរបស់កុមារដូចជា៖ បេះដូង សួត សរសៃឈាម តម្រងនោម ប្រព័ន្ធរំលាយអាហារ ខួរក្បាល ស្បែក ឬភ្នែក។ ដូច្នេះលោកអ្នក ត្រូវយកចិត្តទុកដាក់ និងតាមដានសុខភាពកូនៗឱ្យបានដិតដល់ ប្រសិនបើមានករណីសង្ស័យ សូមពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់៕

6