ស្រ្តីមានផ្ទៃពោះ៨ខែម្នាក់ ខឹងប្តីដេញចេញពីបន្ទប់ជួលទាំងកណ្តាលយប់ មកអង្គុយយំតែឯងនៅតាមផ្លូវ

កាលពីវេលាម៉ោង ១១យប់ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ស្ត្រីមានផ្ទៃពោះ៨ខែម្នាក់ បានជិះម៉ូតូមកឈប់អង្គុយយំតែឯងតាមផ្លូវទាំងយប់ ត្រូវអ្នកដឹកជញ្ជូនអាហារឃើញក៏សួរនាំ ហើយនាងប្រាប់ថា ប្ដីផឹកស្រាស្រវឹងរករឿងហើយដេញចេញពីបន្ទប់ជួលទាំងយប់ ទើបនាងរើឥវ៉ាន់ចេញពីបន្ទប់ ហើយជិះម៉ូតូចេញមកអង្គុយតែឯងដូច្នេះ បង្កការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ច ចុះមកសួរនាំ និងនាំត្រលប់ទៅបន្ទប់ជួលវិញ ស្ថិតនៅច្រកផ្លូវលំមួយជាប់សាលាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

1

2

3

ពេលទៅដល់ សមត្ថកិច្ចបានសួរខាងបុរសជាប្ដី ទើបដឹងថា ប្រពន្ធបានវៃកូនស្រីដើមរបស់ប្ដី(កូនប្រពន្ធមុន) ព្រោះតែនិយាយមិនស្ដាប់បង្គាប់ ហើយក៏កើតរឿងឈ្លោះប្រកែកគ្នា សំអាងហេតុផល និងប្រកាន់ជំហររៀងៗខ្លួន មិនព្រមសម្របសម្រួលគ្នាឡើយ ទើបប្ដីបោះពាក្យសម្ដីថា ចង់ទៅណាក៏ទៅៗ ប្រពន្ធខ្លាំងដែរ ក៏រើឥវ៉ាន់ចេញមកក្រៅបន្ទប់អស់ រួចជិះម៉ូតូចេញទៅបាត់ ខ្លួនក៏មិនតាមលួងប្រពន្ធដែរ ក៏បិទទ្វារបន្ទប់ដេកពីរនាក់កូនស្រី។

4

ចំណែកឯស្ត្រីជាប្រពន្ធបានជិះម៉ូតូ ចេញទៅអង្គុយយំតែម្នាក់ឯង នៅចំណុចផ្លូវជាតិលេខ២ ចម្ងាយពីគល់ស្ពានអាកាសក្បាលថ្នល់ប្រហែល១០០ម៉ែត្រ តែក្រោយមកត្រូវបានអ្នកដឹកជញ្ជូនអាហារអនឡាញ Foodpanda ប្រទះឃើញ ក៏ចូលទៅសួរនាំ សួរនាំដំណើររឿងហេតុ ដោយនាងប្រាប់ថា ប្ដីផឹកស្រាស្រវឹង រករឿងនាង ដោយសារតែនាងបានវៃកូនស្រីប្រពន្ធដើម អាយុ៥ឆ្នាំ ទើបឈ្លោះប្រកែកគ្នា ហើយបោះពាក្យសម្ដីដ៏ឈឺចាប់មកថា កូនក្នុងផ្ទៃ នោះមិនដឹងជាកូនអ្នកណាទេ ចង់ទៅណាក៏ទៅៗ ទើបនាងមកដល់ទីនេះ។

7

ក្រោយកើតហេតុ សមត្ថកិច្ចបានជួយសម្របសម្រួលដែរ តែដោយឃើញប្រពន្ធមានផ្ទៃពោះ៨ខែជាងក៏អាណិត តែពួកគាត់ទាំងសងខាងនៅប្រកាន់ជំហរត្រូវរៀងខ្លួន មិនព្រមថយម្នាក់បន្តិចឡើយ មានតែទុកឱ្យពួកគាត់ដោះស្រាយគ្នាតាមដំណើរចុះ ព្រោះថាជីវិតគ្រួសារមួយណាក៏ជៀសមិនផុតពីបញ្ហាឈ្លោះប្រកែកគ្នាដែរ គ្រាន់តែបញ្ហាផ្សេងៗគ្នា សំខាន់ត្រង់ហានចាប់ដៃគ្នា ឆ្លងឧបសគ្គទាំងអស់នោះជាមួយគ្នាអត់៕

8

9

ប្រភពពីៈKHN