អានហើយហួសចិត្ដ! សុខចិត្ដលែងប្រពន្ធខ្លួន៤ដង គ្រាន់ចង់បានរឿងមួយនេះ

តៃវ៉ាន់៖ បុរសជនជាតិតៃវ៉ាន់ម្នាក់បានរៀបការជាមួយប្រពន្ធរបស់ខ្លួនចំនួន ៤ ដង និងបានលែងលះជាមួយនាងចំនួន ៣ ដង គ្រាន់តែចង់បានអនុញ្ញាតច្បាប់ឈប់សម្រាកក្នុងពេលរៀបចំនួន ៣២ ថ្ងៃ។

ការសែតApple Daily របស់តៃវ៉ាន់បានរាយការណ៍ថាបុរសម្នាក់ ដែលធ្វើការនៅធនាគារមួយបានរៀបការដំបូងនៅថ្ងៃទី ៦ ខែមេសាឆ្នាំមុន ហើយបានដាក់ពាក្យសុំឈប់សម្រាក ៨ ថ្ងៃ ស្រាប់តែថ្ងៃចុងបញ្ចប់នៃការឈប់សម្រាក គាត់បែរជាធ្វើលែងលះប្រពន្ធ និងបានរៀបការម្តងទៀតនៅថ្ងៃបន្ទាប់។

1

បុរសនេះបានធ្វើវាដដែលៗ ដោយបានរៀបការម្តងទៀតសរុបចំនួន ៤ ដង និងបានធ្វើការលែងលះគ្នាជាមួយប្រពន្ធចំនួន ៣ ដង ការធ្វើដូច្នេះព្រោះគាត់គិតថានឹងអាចឈប់សម្រាកសរុប ៣២ ថ្ងៃ។ ថ្នាក់លើរបស់បុរសម្នាក់នេះបានអនុញ្ញាតច្បាប់ត្រឹមតែមួយលើកក្នុងការរៀបការលើកដំបូងរបស់គាត់ប៉ុណ្ណោះ។ បុរសនោះមិនសប្បាយចិត្ដនឹងថ្នាក់លើរបស់ខ្លួន ហើយបានដាក់ពាក្យបណ្តឹងថ្នាក់លើរបស់គាត់ ដោយចោទពីបទ មិនគោរពច្បាប់ការងាររបស់តៃវ៉ាន់។

យោងតាមមាត្រា ២ នៃបទប្បញ្ញត្តិស្តីពីការឈប់សម្រាកសម្រាប់កម្មករនិយោជិករបស់តៃវ៉ាន់“ កម្មករនិយោជិតនឹងទទួលបានសិទ្ធិឈប់សម្រាកអាពាហ៍ពិពាហ៍រយៈពេល ៨ ថ្ងៃដោយទទួលប្រាក់ឈ្នួល” ។

Gynecologist Talking To Pregnant Woman And Her Husband

ការិយាល័យការងារក្រុងតៃប៉ិ បានបើកការស៊ើបអង្កេត នឹងបានរកឃើញថាថ្នាក់លើរបស់ខ្លួនពិតជាបានរំលោភលើច្បាប់ និងត្រូវពិន័យជាប្រាក់ចំនួន ២០,០០០ ដុល្លារតៃវ៉ាន់ (៩,២២៩ ដុល្លារអាមេរិក) ។ ថ្នាក់លើរបស់ខ្លួនមិនសុខចិត្ដទៅនឹងការផាកពិន័យនេះ បានដាក់បណ្តឹងសាលាឧទ្ធរណ៍បន្ថែមទៀត ដោយលើកអំណះអំណានថាបុរសនោះបានរៀបចំដោយក្លែងបន្លំថាខ្លួនរៀបការ ផ្ទុយទៅវិញបុរសនោះបានរៀបការជាមួយស្ត្រីដដែល។

ទោះបីជាមើលឃើញថាបុរសនោះធ្វើទង្វើគ្មានសីលធម៌ក៏ដោយក៏ការិយាល័យការងារតៃប៉ិ នៅតែតម្កល់សេចក្តីសម្រេចពីមុននិងរក្សាការផាកពិន័យទុកជាបានការដដែរ។