អ៊ីស្រាអ៊ែលរកឃើញជំងឺមួយលេចឡើងបន្ទាប់ពីចាក់វ៉ាក់សាំងPfizer-BioNTech

អ៊ីស្រាអ៊ែល៖   ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសអ៊ីស្រាអែលបានរកឃើញថាបន្ទាប់ពីទទួលវ៉ាក់សាំងPfizer-BioNTech មានមនុស្សចំនួន ១,២% នៃអ្នកជំងឺដែលមានជំងឺរលាកសន្លាក់រ៉ាំរ៉ៃ(Autoimmune inflammatory) បានវិវត្តទៅជាជំងឺរើម ដែលមានកន្ទួលរម៉ាស់នៅលើស្បែក ត្រូវបានគេស្គាល់ថាជាជំងឺរលាកស្បែកប្រភេទ Herter zoster បើប្រៀបធៀបទៅនឹងអ្នកជំងឺដែលមិនមានជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។

8

3

7

ក្រុមស្រាវជ្រាវមកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រតែលអាវីវ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រខាមែល (Tel Aviv Sourasky Medical Center and Carmel Medical Center) បានបន្ថែមទៀតថាការរកឃើញនេះគឺជាការព្រមានមួយ ដល់ក្រុមគ្រូពេទ្យ សូមឲ្យ ប្រយ័ត្នប្រយែងខ្ពស់ចំពោះអ្នកដែលមានជំងឺរលាកសន្លាក់រ៉ាំរ៉ៃ(Autoimmune inflammatory)។

2

4

សម្រាប់វេជ្ជបណ្ឌិត Victoria Furer ជាគ្រូពេទ្យឯកទេសជំងឺសន្លាក់ នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Tel Aviv Sourasky បានសម្រាលពាក្យនៃការរកឃើញនេះ ប្រាប់កាសែត The Jerusalem Post ថា "យើងមិនអាចនិយាយបានថាវ៉ាក់សាំងPfizer-BioNTech គឺជាបុព្វហេតុទាំងស្រុងនៃការកើតជំងឺរើមនៅពេលនេះទេ" យើងអាចនិយាយបានថាវាអាចជាបញ្ហាមួយ ចំពោះអ្នកជំងឺមួយចំនួនប៉ុណ្ណោះ។

ប្រភព៖ dailymail

6

4

1