មិនទាន់គេងអានមើលក្រែងស្គាល់! អត្តសញ្ញាណរបស់អ្នកជំងឺកូវីដ-១៩ ចំនួន ២៧១នាក់ ត្រូវបានអាជ្ញាធរាធានីភ្នំពេញបង្ហាញ

ភ្នំពេញ៖ នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ជម្រាបជូនសាធារណជន ពីអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន២៧១នាក់ទៀត ដែលបានរកឃើញកើតជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកទៅតាមទីតាំងដែលបានកំណត់ ក្នុងនោះ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវដាក់ខ្លួនដោយឡែក រយៈពេល ១៤ថ្ងៃ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោម៖

1

2

3

4

5

6

7

8

9

10