សូមបួងសួងដល់ឥណ្ឌា! ស្លា.ប់ច្រើនពេកឡដុតសពមិនទាន់មានតែបូ.ជាកណ្ដាលវាល(មានវីដេអូ)

ឥណ្ឌា៖ ប្រព័ន្ធសុខាភិបាលរបស់ឥណ្ឌាកំពុងដួលរលំនៅក្រោមការរីករាលដាលនៃការឆ្លងរាលដាលដ៏លឿនបំផុតចាប់តាំងពីជំងឺកូវីដ១៩បានរាតត្បាត។ មានការឆ្លងចំនួន ២៥៩.១៧០ ករណីផ្សេងទៀតត្រូវបានកត់ត្រានៅថ្ងៃអង្គារដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតនៅលើពិភពលោក និងមានអ្នកស្លាប់ ១.៧៦១ នាក់ដែលជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានរបស់ប្រទេស បន្ទាប់ពីមានការឆ្លងនៃជំងឺកូវីដ១៩ ប្រភេទថ្មី។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail។

1

7

ប្រទេសអង់គ្លេសបានបន្ថែមប្រទេសឥណ្ឌាទៅក្នុងបញ្ជីក្រហមរបស់ខ្លួនកាលពីថ្ងៃច័ន្ទប៉ុន្តែត្រូវបានគេចោទប្រកាន់ថាបានធ្វើសកម្មភាពយឺតពេលខណៈដែលមនុស្សជាង ១០០ នាក់នៅក្នុងចក្រភពអង់គ្លេសបានធ្វើតេស្តវិជ្ជមានមេរោគកូវីដ១៩ប្រភេទថ្មីនេះ ចាប់តាំងពីចុងខែមីនា។ ការបំលែងថ្មីនៃមេរោគ B.1.617 ត្រូវបានគេជឿថារាលដាលយ៉ាងងាយស្រួល និងអាចមានគ្រោះថ្នាក់ខ្លាំង។

2

5

ទីក្រុងដេលីដែលជាទីក្រុងមួយមានប្រជាជន ២៩ លាននាក់កាលពីយប់មិញបានប្រកាសបិទខ្ទប់រយៈពេលមួយសប្តាហ៍ ដើម្បីការពារប្រជាជនដែរឆ្លងនឹងស្លាប់យ៉ាងសន្ធឹកសន្ធាប់ជាប្រចាំថ្ងៃ ខណៈមន្ទីរពេទ្យមួយចំនួនខ្វះម៉ាស៊ីនខ្យល់អ៊ុកស៊ីសែនដើម្បីជំនួយដល់អ្នកជំងឺធ្ងន់ធ្ងរ។

10

សូមទស្សនាវីដេអូខាងក្រោម៖