កូនក្រុមផេន ខេក! កញ្ញា យ៉េយ៉េ ប្រកាសថា ខ្លួនមានវិជ្ជមានជំងឺកូវីដ-១៩

នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ យោងតាមហ្វេសប៊ុករបស់ កញ្ញា យ៉េយ៉េ បានបង្ហោះសារដ៏ក្រៀមក្រំមួយ លើកឡើងថា៖ «ការពារណាស់ ខ្លាចណាស់ ជួបណាស់ ពេលនេះ លទ្ធផលចេញហើយ នាងខ្ញុំយ៉េយ៉េ មានវិជ្ជមានកូវីដ-១៩»។

T1

T2

គួរបញ្ជាក់ផងដែរថា កន្លងមករយៈពេលជាង ១ខែ មកហើយ ដែលកញ្ញាបានថែរក្សា និងការពារខ្លួនបានយ៉ាងល្អ តែប៉ុន្មានថ្ងៃមុននេះ គឺមានមិត្តភក្តិរបស់កូនក្រុមនាងមកលេងផ្ទះរបស់នាង ដោយបុគ្គលរូបនោះ ពុំបានដឹងថាខ្លួនមានវិជ្ជមានកូវីដ-១៩នោះទេ តែនៅពេលដែលបុគ្គលនោះ ត្រឡប់ទៅគេហដ្ឋានវិញបានដឹង និងប្រកាសថាខ្លួនមានវិជ្ជមានរោគដ៏កាចសាហាវនេះ កញ្ញាយ៉េយ៉េ ក៏ប្រញាប់ទៅធ្វើតេស្តភ្លាមៗ។

3

 

4

 

នៅមុននេះបន្តិច លទ្ធផលក៏បានទទួល គឺកញ្ញា មានវិជ្ជមានកូវីដ-១៩។ ហើយក្នុងពេលនេះនាងកំពុងរៀបចំសម្លៀកបំពាក់ និងរបស់របរប្រើប្រាស់មួយចំនួន និងរងចាំ រថយន្តរបស់ក្រសួងសុខាភិបាលមកទទួលនាងទៅព្យាបាល៕

5

 

6