អាជីវករផ្សារលើដែលលក់គ្រឿងឧបភោគបរិភោគ ត្រូវធ្វើតេស្តចំនួន ២ដង ទើបឲ្យបើកលក់ជាធម្មតា

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចកែសម្រួលការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរនៅក្នុងផ្សារលើ ក្រុងព្រះសីហនុ ត្រូវបានលើកលែងចំពោះជាអាជីវករលក់ដូរគ្រឿងឧបភោគ បរិភោគ (បន្លែ ផ្លែឈើ ត្រី សាច់ គ្រឿងទេស គ្រាប់ធញ្ញជាតិ អង្ករ...។ល។)

ដោយត្រូវបន្តផ្អាកជាបណ្តោះអាសន្នរយៈពេល ៤ថ្ងៃ បន្ថែមទៀត(ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១)ដើម្បីទុកពេលឱ្យអាជីវករលក់ដូរគ្រឿងឧបភោគ បរិភោគទាំងអស់បានផ្តល់វត្ថុសំណាកទៅវិភាគរកមេរោគវីដ-១៩ លើកទី២ ដល់មន្ត្រីសុខាភិបាល បន្ទាប់ពីបានផ្តល់វត្ថុសំណាកលើកទី១ រយៈពេល ៥ថ្ងៃ ហើយត្រូវមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ-១៩ ពីមន្ទីរសុខាភិបាលខេត្ត ទើបអាចអនុញ្ញាតឱ្យចូលលក់ដូរវិញបាន៕

3

1

2