ក្ដៅៗ! កឺកឺធុញពេកវាយទម្លុះជញ្ជាំងចេញពីកន្លែងហាមឃាត់(មានវីដេអូ)

វីដេអូដែលបានបង្ហោះក្នុងបណ្ដាញសង្គមកំពុងចាប់អារម្មណ៍ខ្លាំងពីអ្នកលេងបណ្ដាញសង្គម បានបង្ហាញឲ្យឃើញបុរស ជនជាតិចិនម្នាក់ ក្នុងដៃមានកាន់ម៉ាឡែតរត់ចេញពីអាគារហាមឃាត់មួយកន្លែងដែលមិនអនុញ្ញាតឲ្យមនុស្សក្នុងអាគារចេញមកក្រៅព្រោះខ្លាចឆ្លងជំងឺកូវីដ១៩។

2

នៅក្នុងវីដេអូនេះដែរគេឃើញមានមន្ដ្រីមានសមត្ថកិច្ចព្យាយាមបញ្ឈប់ បុរសជនជាតិចិននោះមិនឲ្យរត់គេចចេញពីកន្លែង។ ជនជាតិចិននោះដែរបានតដៃជាមួយសមត្ថកិច្ចដែរ តែចុងក្រោយក៏បានយល់ព្រមចូលខ្លួនសហការណ៍ជាមួយមន្ដ្រីមានសមត្ថកិច្ចវិញ បន្ទាប់ពីខាងមន្ដ្រីផ្សេងទៀតបានមកដល់កន្លែងកើតហេតុ។

1

សូមសាធារណៈជនគ្រប់រូបចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល សេចក្តីណែនាំ របស់ក្រសួងសុខាភិបាល និងសេចក្តីសម្រេចនានាស្តីពីវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីចៀសផុតការឆ្លងរាលដាល ដល់ក្រុមគ្រួសារ និងសហគមន៍។

សូមទស្សនាវីដេអូខាងក្រោម៖