បិទការនាំចូលបន្លែនៅច្រកជ្រៃធំ អាជ្ញាធរវៀតណាមខ្លាចឆ្លងកូវីដ-១៩ពីកម្ពុជា

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរវៀតណាម បានសម្រេចបិទមិនឲ្យមានការនាំចូលបន្លែចូលមកកម្ពុជាតាមច្រកជ្រៃធំទៀតឡើយ ដោយមូលហេតុថា មានក្រុមអាជីវករផ្សារដើមគរបានឆ្លងជំងឺកូវីដ-១៩ច្រើន ខ្លាចក្រែងឆ្លងចូលក្នុងប្រទេសរបស់ខ្លួន។

1

2

លោក សែ ឈុនទ្រី ប្រធានច្រកជ្រៃធំ បានប្រាប់ឲ្យដឹងថា ភាគីកម្ពុជាបានខិតខំពន្យល់ដល់អាជ្ញាធរវៀតណាមពីវិធានការល្អរបស់កម្ពុជាលើបញ្ហាកូវីដ-១៩ ប៉ុន្តែភាគីវៀតណាមនៅតែមិនព្រម ដោយនិយាយថា ខ្លាចឆ្លងជំងឺកូវីដ-១៩ពីកម្ពុជា។ លោកបានបញ្ជាក់ថា នេះមិនមែនជាបញ្ហាឡើយ ប្រសិនបើវៀតណាមបិទមិនឲ្យនាំចូលបន្លែតាមច្រកជ្រៃធំ ប៉ុន្តែក្រុមអាជីវករខ្មែរអាចទៅទិញបន្លែពីច្រកវៀតណាមនៅខេត្តតំបន់ផ្សេងទៀតបាន។

3

4

បើតាមអ្នកជំនាញ ការនាំចូលបន្លែមកកម្ពុជាមានចំនួនជាង៤០០តោនក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ បន្លែទាំងនោះភាគច្រើននាំចូលពីប្រទេសវៀតណាម៕

5