ក្រុមប៉ូលីស ដែលចាប់ខ្លួនជនសង្ស័យបង្កហិង្សានៅគោលដៅរង្វង់មូលព្រហ្មមុខបួន ត្រូវបានទទួលរង្វាន់លើកទឹកចិត្តពីថ្នាក់លើ

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបង្ហោះឱ្យដឹងថា៖ «ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឧបត្ថម្ភជាថវិកា ដល់កម្លាំងក្នុងកិច្ចប្រតិបត្តិការចាប់ខ្លួនជនសង្ស័យ ដែលប្រព្រឹត្តិបទល្មើសហិង្សាដោយចេតនា(យកមួកសុវត្ថិភាពវាយ) លើមន្រ្តីអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ នៅគោលដៅរង្វង់មូលព្រហ្មមុខបួន សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

1

10

9

8

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនដល់មន្រ្តីចំនួន ៤រូប ៖

១-លោកអនុសេនីយ៍ឯក វែង រីណា នាយផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ (ជនរងគ្រោះ) ចំនួន ១លានរៀល

២-លោកអនុសេនីយ៍ឯក កែវ សុខជា មន្រ្តីអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ចំនួន ៥០ម៉ឺនរៀល

៣-លោកអនុសេនីយ៍ឯក លីន លី មន្រ្តីការិយាល័យចរាចរណ៍ផ្លូវគោក ចំនួន ៥០ម៉ឺនរៀល

៤-លោក ឯល សុភ័ក្រ្ត មន្រ្តីកិច្ចសន្យា ចំនួន ៥០ម៉ឺនរៀល

2

3

4

5

ចំណែក លោកអភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានឧបត្តម្ភថវិការចំនួន១លានរៀលដល់ លោកអនុសេនីយ៍ឯក វែង រីណា ដែលជាជនរងគ្រោះ៕

6

7