អញ្ចឹងតើបានថ្លើមធំ! ស្គាល់អត្ដសញ្ញាណបុរសដែលហ៊ានវាយសមត្ថកិច្ចហើយ(រូបភាព)

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ មានវីដេអូដែលបានបង្ហោះក្នុងបណ្ដាញសង្គមថ្មីៗនេះ បានបង្ហាញឲ្យឃើញបុរសម្នាក់ដែលកំពុងប្រតាយប្រតប់ជាមួយសមត្ថកិច្ចប្រចាំការនៅគោលដៅរង្វង់មូលស្ពានជ្រោយចង្វារត្រើយខាងកើត បណ្ដាលឲ្យសមត្ថកិច្ចមានរបួសថែមទៀត។

4

សមត្ថកិច្ចបានបង្ហាញអត្ដសញ្ញាណបុរសដែលវាយសមត្ថកិច្ចនោះមានឈ្មោះ ខៀវ ចាន់សុភត្រ្ដា ភេទប្រុស ឆ្នាំកំណើត ២៣​ ខែកញ្ញា ឆ្នាំ១៩៨៩ មានមុខរបរ ជាយោធា ឋានន្ដរសក្ដិ អនុសេនីយ៍ឯក ដែលបានជិះម៉ូតូមួយគ្រឿងម៉ាក PCX ផ្លាកលេខ 1GV-5578។

5

8

9

គួរបញ្ជាក់ដែលថា បុរសខាងលើនេះបានជិះម៉ូតូមកដល់គោលដៅត្រួតពិនិត្យក្នុងការអនុវត្ដន៍បម្រាមរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្ដកណ្ដាល  សមត្ថកិច្ចបានឃាត់បុរសម្នាក់នេះមិនអោយធ្វើដំណើរទៅមុខ ផ្ទុយមកវិញបុរសម្នាក់នេះមិនបានគោរពតាមការណែនាំរបស់សមត្ថកិច្ចទេតែបែរជាជិះម៉ូតូបំបុក និងបានវាយមកលើសមត្ថកិច្ចដើម្បីឆ្លងកាត់តំបន់ត្រួតពិនិត្យនេះ។

1

3

6

7

សូមទស្សនាវីដេអូខាងក្រោម៖